រាជធានីភ្នំពេញ ៖ ហេតុការណ៍ផ្ទុះអាវុធជាច្រើនគ្រាប់មួយបានកើតឡើងនៅកន្លែងផឹកស៊ីមួយកន្លែង ដែលមាន បុរសម្នាក់ដែលជា ប្ដីបានដកកាំភ្លើងបាញ់រះមកលើប្រពន្ធខ្លួនឯង ជាច្រើនគ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់ កាលវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវរថភ្លើង ចំណុចហាងទីរ៉ានី ក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ បុរសជាប្ដី បានបើករថយន្តហាយឡេនឌ័រ ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-6753 មកចូលផឹកស៊ីក្នុងហាង ស្រាប់តែពេលនោះ ក៏លេចមុខប្រពន្ធរបស់គាត់ជិះម៉ូតូកូនទាមកដែរ។ មួយសន្ទុះក្រោយមក មិនដឹងជាមានរឿងអ្វីឡើយ ក៏បុរសជាប្ដីនោះខឹងក៏បាន ដកភ្លើងម៉ាក K59មួយដើម បាញ់រះមកលើប្រពន្ធនោះ ចំនួន៧គ្រាប់ ត្រូវប្រពន្ធ ៤គ្រាប់ បណ្តាលអោយដេកដួលនៅក្នុងថ្លុកឈាមតែម្តង ។ ហើយភ្លាមៗនោះ បុរសជាប្ដីក៏បានបើករថយន្តចាកចេញពីកន្លែងកើតហេតុដោយធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ ហើយ យសមត្ថកិច្ចអន្តរាគមន៍ខណ្ឌសែនសុខ ក៏បានជិះម៉ូតូ ដេញតាមរហូត ទាល់តែកាក់រថយន្តអោយឈប់ ។ ដោយសមត្ថកិច្ចកាត់រថយន្តបានហើយ ដោយស្ថានភាពមិនល្អ ព្រោះ បុរសនោះមានអាវុធនៅក្នុងដៃ សមត្ថកិច្ចក៏ត្រៀម អាវុធជាច្រើនវិញផង ក្នុងការអន្តរាគមន៍ឃាត់បុរសនោះ ។ មួយសន្ទុះក្រោយមក បុរសដែលបានដកកាំភ្លើងបាញ់រះមកលើប្រពន្ធបណ្ដាលឲ្យរងរបួសធ្ងន់នោះ ក៏បានព្រមបើកទ្វារថយន្តចេញមកក៏ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន វាយខ្នោះតែម្តង ។
សមត្ថកិច្ចបានឲ្យដឹងថា ៖ ជនដៃដល់ ជាប្តីខាងលើ មានឈ្មោះ ឆោម ចំណាន អាយុ៣៩ឆ្នាំ មុខរបរជាយោធានៅភូមិភាគ៥ ឋានៈពលបាលឯក ប្រើប្រាស់កាំភ្លើងមឫកK59 រីឯនារីរងគ្រោះជាប្រពន្ធមានឈ្មោះ ជា គីមឡាង អាយុ២៩ឆ្នាំ រងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែតផងដែរ ។
បច្ចុប្បន្នជនដៃដល់ ត្រូវសមត្ដកិច្ចនាំខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរនិងកសាងសំណុំរឿង បញ្ជូនខ្លួនទៅ ចាត់ការបន្តតាមផ្លូវច្បាប់ ៕