ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកនគរបាលបញ្ចប់ការសិក្សា យកជំនាញទៅប្រើប្រាស់ឱ្យមានប្រសិទ្ធភាព ដើម្បីរក្សាសន្តិសុខជាតិ…

សម្តេចតេជោនាយករដ្ឋមន្ត្រី ថ្លែងរំលឹកបែបនេះ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងឱកាសសម្តេចបានអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រវិទ្យាសាស្រ្ដនគរបាល ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនដល់និស្សិតនាយនគរបាលបន្តវេន និងសិក្ខាកាមជ័យលាភី ១,៤៦៥នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

ប្រមុខដឹកនាំកំពូលនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសុំស្នើដល់មន្ត្រីដែលបានបញ្ចប់ការសិក្សានៅថ្ងៃនេះ យកចំណេះវិជ្ជាទាំងឡាយ ដែលមាននេះយកទៅអនុវត្តន៍ឲ្យបានជាក់ស្តែង ដើម្បីបម្រើសន្តិសុខជាតិរបស់យើង។ កុំភ្លេចថា ក្នុងក្របខណ្ឌក្នុងការឈានឡើងរបស់ខ្លួន រាជរដ្ឋាភិបាលរបស់យើង តាំងពីសាធារណៈរដ្ឋប្រជាមានិតកម្ពុជា រដ្ឋកម្ពុជា រហូតមកដល់រាជរដ្ឋាភិបាល យើងតែងចាត់ទុកថា សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម គឺជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍប្រទេសជាតិរបស់យើង»។

បើតាមប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេចក៏បានរំលឹកទៅកាន់មន្ត្រីនគរបាលទៀតថា សន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ និងស្ថេរភាពនយោបាយ គឺជាកត្តាដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍសង្គមជាតិ។ សម្តេចតេជោ បានគូសបញ្ជាក់ថា ការអភិវឌ្ឍមិនអាចធ្វើទៅបានឡើយ បើគ្មានសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ និងស្ថិរភាពទេនោះ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា «គេមិនអាចមានការអភិវឌ្ឍមួយ ដោយគ្មានស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គមនោះទេ។ ដូច្នេះតាមរយៈសេនាធិការ នៃរាជរដ្ឋាភិបាល គឺសម្តេចក្រឡាហោម បានលើកចេញដាក់ចេញនូវគោលនយោបាយ ហើយមានការគាំទ្ររួម ពីសំណាក់រាជរដ្ឋាភិបាល នូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព នោះហើយជាគោលដៅ ដែលយើងត្រូវឆ្ពោះទៅកាន់ទីនោះ។ ចំណុចនេះនៅតែជាចំណុចស្នូល នៃសកម្មភាពបន្ត សម្រាប់សន្តិសុខផ្ទៃក្នុងរបស់យើង»

សូមបញ្ជាក់ថា ដោយសារតែសន្តិភាព និងស្ថិរភាពសង្គម មានភាពល្អប្រសើរនេះ បើនិយាយអំពីការវិនិយោគវិញ នៅរយៈពេល៦ខែដំបូង ឆ្នាំ២០១៩នេះ កម្ពុជាអនុញ្ញាតឲ្យបង្កើតគម្រោងវិនិយោគថ្មី ចំនួន១៥៣ ក្រោមទុនវិនិយោគ ៥,១៨១លានដុល្លារអាមេរិក ដែលគម្រោងនេះបានបង្កើតការងារចំនួន ១៦៧,៣៣០កន្លែង។ បើប្រៀបធៀបរយៈពេលដូចគ្នា ឆ្នាំ២០១៨ គឺមានចំនួន១០៥គម្រោង ក្នុងនោះគម្រោងក្រៅតំបន់សេដ្ឋកិច្ចពិសេស មាន៧៤គម្រោង និងគម្រោងក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ៣១គម្រោង។ ក្នុងឆមាសទី១ ឆ្នាំ២០១៨ ទឹកប្រាក់វិនិយោគសរុបមានជាង ៣,៥០០លានដុល្លារអាមេរិក៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com