ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

ក្មេងស្រីម្នាក់ជិះម៉ូតូទាក់ដៃចង្កូតជាមួយរថយន្តដួលចូលមុខរថយន្តឡិចស៊ីស ខ្ទាតមនុស្សទៅលើផ្លូវត្រូវរថយន្តមួយទៀតកិនចំក្បាល ស្លាប់មួយរំពេច…

បន្ទាយមានជ័យ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូជិះដោយក្មេងស្រីអាយុ១៥ឆ្នាំ ជាសិស្សសាលាម្នាក់ បានឡើងជែងក្នុងស្ថានភាពគ្រោះថ្នាក់ទាក់ដៃចង្កូតជាមួយរថយន្តគេដួលចូលពីមុខរថយន្តរថយន្តឡិចស៊ីស ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា ហើយខ្ទាតអ្នកជិះម៉ូតូទៅលើផ្លូវត្រូវរថយន្ត១ផ្សេងទៀត កិនចំក្បាល បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង ។

ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ លើផ្លូវលេខ១៥៩សេ ភូមិគោកអំពិល ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា សពក្មេងស្រីរងគ្រោះមានឈ្មោះ ព្រឿង គឹមឡាង ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិគោកពន្លៃ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ចំណែកអ្នកបើកបររថយន្តចុះគេចខ្លួនបាត់។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ករណីនេះកើតឡើង រវាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខ 1N-6225 ជិះដោយក្មេងស្រីរងគ្រោះ បានធ្វើដំណើរពីកើតទៅលិច តាមបណ្តោយផ្លូវជាតិលេខ១៥៩សេ លុះមកដល់ចំណុចកើតហេតុ បានបើកឡើងជែង និងរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក ដែលធ្វើដំណើរស្របទិសគ្នា តែវ៉ាមិនផុត ក៏ទាក់ដៃម៉ូតូដួល ទៅចូលនិងរថយន្តមួយគ្រឿងម៉ាកលុចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 2B-5659 ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យខ្ទាតអ្នកជិះម៉ូតូទៅលើផ្លូវ ត្រូវរថយន្តមួយគ្រឿងទៀតមិនចាំម៉ាក កិនចំក្បាល បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មតែម្តង រួចរថយន្តបើកគេចខ្លួនបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុករង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com