ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្តដឹកកម្មករព្រលះគ្នាជាមួយរថយន្តដឹកសត្វមាន់បណ្តាលឲ្យមានអ្នករងរបួសធ្ងន់ស្រាល៣៥នាក់ក្នុងនោះប្រុស៥នាក់នេះបើតាមការបញ្ជាក់ពីសមត្ថកិច្ច។
ករណីនេះបានកើតឡើងម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១៩នៅចំណុចផ្លូវជាតិលេខ១ភូមិសួនថ្មីសង្កាត់ព្រៃឆ្លាស់ក្រុងស្វាយរៀង។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍សមត្ថកិច្ចមិនអាចទាន់បញ្ជាក់ថាការបង្ករឲ្យមានករណីគ្រោះថ្នាក់ចរាចរនេះបណ្តាលមកពីរថយន្តដឹកមាន់មិនប្រកាន់ស្តាំ។
ចំណែកឯថ្នាក់ដឹកនាំខេត្តមានឯកឧត្តមម៉ែន វិបុលអភិបាលខេត្តនិងអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀងសមត្ថកិច្ចគ្រប់ផ្នែកបានចុះអន្តរាគមន៍នាំកម្មករមកកាន់មន្ទីរពេទ្យខេត្តដើម្បីជួយសង្គ្រោះ។