ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

ជនដៃដល់ដែលវាយជនរងគ្រោះនឹងដែកបំពង់ទីប នៅហាងថតរូបល្អពេញចិត្តបណ្តាលឲ្យស្លាប់ ព្រោះរឿងប្រចណ្ឌ ត្រូវកម្លាំងនគរបាលតាមចាប់បានហើយ

មន្រ្តីនគរបាលរូបនេះ បានបញ្ជាក់ថា ជនដៃដល់កំពុងតែនាំខ្លួនមកកាន់រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត។ សូមបញ្ជាក់ថា អំពើឃាតកម្មដ៏សាហាវនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង នៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅហាងល្អពេញចិត្ត ផ្ដិត និងថតរូប តាមបណ្ដោយផ្លូវព្រះមុនីរ៉េត សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បុរសរងគ្រោះត្រូវជនដៃដល់វាយនឹងដែកបំពង់ទីប បណ្ដាលបែកក្បាលរបួសធ្ងន់ធ្ងរ ហើយបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាមនោះ។ មន្រ្តីនគរបាលជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា ប្រតិបត្តិការតាមចាប់ជនសង្ស័យបានធ្វើឡើងដោយកម្លាំងនគរបាលខណ្ឌចំការមន សហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ, កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ និងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ផុន សាលីន អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកហាង ស្នាក់នៅផ្ទះលេខ១៤៣ ផ្លូវ២៨៦ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រងរបួសផ្នែកក្បាលធ្ងន់ធ្ងរ (ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅវៀតណាម)។ ដោយឡែកជនដៃដល់ឈ្មោះ ឈុន ឌឹម អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះលេខ១៤៣ ផ្លូវ២៨៦ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។

កញ្ញា អ៊ឹម ស្រីកែវ អាយុ២៤ឆ្នាំ មុខរបរនៅហាងខាងលើ ហើយត្រូវជាប្អូនថ្លៃរបស់ជនរងគ្រោះ បានឲ្យដឹងថា ជនដៃដល់បានប្រើបំពុងទីបវាយលើបងប្រុសថ្លៃរបស់ខ្លួន នៅកន្លែងធ្វើការល្អ ពេញចិត្តផ្តិតរូប បណ្តាលឲ្យរងបួសយ៉ាងធ្ងន់ធ្ងរ និងបានដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត តែស្ថានភាពធ្ងន់ធ្ងន់ផ្នែកក្បាល ហើយក្រុមគ្រួសារសម្រេចបញ្ជូលទៅប្រទេសវៀតណាម ប៉ុន្តែបានពាក់កណ្តាលផ្លូវ។

ជនសង្ស័យដែលប្រើបំពង់ទីបវាយមកលើបងប្រុសថ្លៃគាត់នេះ កើតចេញពីការប្រចណ្ឌជនរងគ្រោះ ជាមួយប្រពន្ធជនល្មើស ដែលធ្វើការនៅហាងផ្តិតរូបជាមួយគ្នា ដែលប្រពន្ធជនល្មើសលេងសើច ជាមួយជនរងគ្រោះយ៉ាងមានភាពស្និតស្នាល តែប្រពន្ធជនបង្ក។ ប៉ុន្ដែនៅថ្ងៃកើតហេតុនេះ ប្រពន្ធរបស់ជនបង្កមិននៅនោះទេ ពោលគាត់បានទៅស្រុកកំណើត ដោយសារឈ្លោះគ្នាជាមួយជនបង្ក។

ជនសង្ស័យដែលប្រើបំពង់ទីបវាយមកលើបងប្រុសថ្លៃគាត់នេះ កើតចេញពីការប្រចណ្ឌជនរងគ្រោះជាមួយប្រពន្ធរបស់ខ្លួន ដែលធ្វើការនៅហាងផ្តិតរូបជាមួយគ្នា ដែលប្រពន្ធជនល្មើសលេងសើច ជាមួយជនរងគ្រោះយ៉ាងមានភាពស្និតស្នាល។ ប៉ុន្ដែនៅថ្ងៃកើតហេតុនេះ ប្រពន្ធរបស់ជនបង្កមិននៅនោះទេ ពោលគាត់បានទៅស្រុកកំណើត ដោយសារឈ្លោះគ្នាជាមួយជនបង្ក៕

 

ជនដៃដល់ដែលកម្លាំងសមត្ថកិច្ចកំពុងតាមចាប់ខ្លួន

ជនរងគ្រោះ

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com