(ភ្នំពេញ)៖ បុរសជនជាតិនីហ្សេរីយ៉ាចំនួន៣នាក់ ជាមួយថ្នាំញៀនជាង២០គីឡូក្រាម ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ តាមបង្ក្រាបបាននៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងផ្ទះសំណាក់យីហោ «តូនី» ផ្លូវបេតុង ភូមិចំរើនផល សងា្កត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នាព្រឹកថ្ងៃទី២៩ ខែកក្កដានេះ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា កាលពីវេលាម៉ោង៨យប់មិញ កម្លាំងសមត្ថកិច្ចរបស់លោក ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ស្នងការ និងមានការក្រោមការសម្របសម្រួលពីលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវ រហូតបង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនបានជិត២១គីឡូក្រោម និងឃាត់បុរសជនជាតិនីហ្សេរីយ៉ា៣នាក់។
បើតាមលោកអធិការ ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេនាំគ្រឿងញៀនទាំងនេះពីប្រទេសឡាវ ហើយមកចែកចាយនៅភ្នំពេញ។
របាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានបង្ហាញថា ជនសង្ស័យដែលបានឃាត់ខ្លួនចំនួន ០៣នាក់រួមមាន៖
*ទី១៖ ឈ្មោះ ម៉ាឌូកា ចនអេសឈីប៊ូឌូ ហៅ MADUKAJONASCHIBU DO អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ
*ទី២៖ ឈ្មោះ អ៊ូប៊ីស៊ីស៊ីកោឌីណាកាឈីម័ររៀ ហៅ OBIESIE CHIKA ODINAKA CHIEMERIE អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ
*ទី៣៖ ឈ្មោះ DAVIS CANKWDO អាយុ៣០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលបុរីពិភពថ្មីចំការដូង ភូមិថ្មី សងា្កត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រៅពីការចាប់ខ្លួនមនុស្ស កម្លាំងនគរបាលក៏បានដកហូត វត្ថុតាងរួមមាន៖ ក្រាមពណ៌សថ្លាចំនួន២១ កញ្ចប់ថង់ផ្លាស្ទីចពណ៌លឿង, លិខិតឆ្លងដែនចំនួន០៣ក្បាល, សាក់កាដូ (កាបូបស្ពាយ) ចំនួន០២ (ពណ៌ខ្មៅ០១,ពណ៌ខៀវ០១), ទូរស័ព្ទដៃចំនួន០៤គ្រឿង និងឯកសារមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ស្ថិតក្រោមការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕
លោកវរៈសេនីយ៍ឯក ជឹម ស៊ីថា អធិការដ្ឋាននគរបាលខណ្ឌដង្កោនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ បានឲ្យដឹងថា កាលពីវេលាម៉ោង ២០ និង ០០នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៩ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដោយមានការដឹកនាំបញ្ជាពីលោកផ្ទាល់ ដោយមានការសម្របសម្រួលពី លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវ បង្ក្រាបជាក់ស្តែងករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនបានជាង២០ គីឡូក្រោម និងឃាត់បុរសជនជាតិនីសេរីយ៉ា៣នាក់ត្រង់ចំណុចក្នុងផ្ទះសំណាក់យីហោ តូនី ផ្លូវបេតុង ភូមិ ចំរើនផល សងា្កត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនចំនួន០៣នាក់៖ទី១ឈ្មោះ ម៉ាឌូកា ចនអេសឈីប៊ូឌូ ហៅ MADUKAJONASCHIBU DO ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ នីសេរីយ៉ា មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់តូនី ផ្លូវបេតុង ភូមិចំរើនផល សងា្កត់ស្ទឹងមានជ័យ២ ខណ្ឌមាន ជ័យ រាជធានីភ្នំពេញ ។
-ទី២ឈ្មោះ អ៊ូប៊ីស៊ីស៊ីកោឌីណាកាឈីម័ររៀ ហៅ OBIESIE CHIKA ODINAKA CHIEMERIE ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិនីសេរីយ៉ា មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់តូនី ផ្លូវបេតុង ភូមិចំរើនផល សងា្កត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ទី៣ឈ្មោះ DAVIS CANKWDO ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិនីសេរីយ៉ា មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលបុរីពិភពថ្មីចំការដូង ភូមិថ្មី សងា្កត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក៖ ទី១-ក្រាមពណ៌សថ្លាចំនួន ២១ កញ្ចប់ថង់ផ្លាស្ទីចពណ៌លឿង ទី២-លិខិតឆ្លងដែនចំនួន០៣ក្បាល ទី៣-សាក់កាដូ (កាបូបស្ពាយ) ចំនួន០២ (ពណ៌ខ្មៅ០១,ពណ៌ខៀវ០១) ទី៤-ទូរស័ព្ទដៃចំនួន០៤គ្រឿង (SAMSUNG S8+ ពណ៌ខ្មៅចំនួន០១,NOKIA ចុចពិលពណ៌ខ្មៅចំនួន០១ ,NOKIA 3310 ពណ៌សចំនួន០១, SAMSUNG J7 ពណ៌ទឹក មាសចំនួន០១)
ទី៥-ឯកសារមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ សមត្ថកិច្ចយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕