ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

សមត្ថកិច្ច និងសន្តិសុខរោងចក្រ ហុងវ៉ា ឃាត់ខ្លួនស្ត្រីម្នាក់ ជំនាញបុកហោប៉ៅយកលុយ នៅខណ្ឌដង្កោ….

ការឃាត់ខ្លួនស្ត្រីខាងនេះ បានធ្វើឡើងនៅវេលាម៉ោង១១៖៤០នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ នៅមុខរោងចក្រកាត់ដេរហុងវ៉ា ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ខណៈកំពុងធ្វើជាដើរបុកស្រ្តីកម្មការិនី ផ្នែកអនាម័យរោងចក្រម្នាក់ រួចបន្លំលូកកាបូបយកកាតការងារ ដែលគាត់ទុកលុយក្នុងនោះ ប៉ុន្តែបានសម្រេច ហើយគេចខ្លួនមិនរួច ដោយត្រូវបានស្ត្រីរងគ្រោះឃើញទាន់ស្រែកឆោរឡោ។

ស្ត្រីសង្ស័យមានឈ្មោះ ទូច ស្រីអូន អាយុ៣៣ឆ្នាំ មានទីលំនៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ស្នាក់នៅផ្ទះជួល ក្នុងភូមិប៉ប្រកខាងជើង សង្កាកាកាប១ ខណ្ឌពោធិ៍សែនជ័យ។ រីឯស្រ្តីរងគ្រោះឈ្មោះ អ៊ិន សុខលីម អាយុ៥៧ឆ្នាំ មុខរបរកម្មការិនីផ្នែកអនាម័យ នៅរោងចក្រកាត់ដេរ ហុង វ៉ា មានទីលំនៅក្នុងភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ ដកហូតលុយចំនួន៣០០ដុល្លារ និង១៦ម៉ឺនរៀល ដែលគាត់ទុកក្នុងកាតការងារនោះត្រូវបានដកហូតបានមកវិញមិនបាត់បង់ឡើយ។

កម្មការិនីចំណាស់រូបនេះ បានរៀបរាប់ប្រាប់ថា គាត់តែងតែទុកលុយនៅក្នុងកាតការងារពាក់ជាប់កជានិច្ច លុះដល់ពេល សម្រាកពីការងារទើបដោះកាតចេញពីកដាកើចូលទៅក្នុងកូនកាបូបស្ពាយ។ ដោយឡែកនៅមុនពេលកើតហេតុគាត់ បានចេញពីក្នុងរោងចក្រ ទៅខាងមុខ ដែលមានការលក់ដូរ ដើម្បីរកទិញម្ហូបស្រាប់តែស្រ្តីសង្ស័យម្នាក់នោះដើរមកបុកគាត់ទាំងកម្រោល និងបន្លំលូកយកកាតការងារ នៅក្នុងកាបូបស្ពាយរបស់គាត់។

ប្រភពដដែលបានបន្តថា ពេលនោះគាត់មិនបានដឹងថាកាតដាក់លុយត្រូវស្រ្តីសង្ស័យលូកយកបាត់ទេ ដោយនឹកស្មានថាគ្រាន់ តែដើបុកជាធម្មតាប៉ុណ្ណោះ ប៉ុន្តែនៅពេលដើរផុតបន្តិចគាត់ក្រឡេកមើលឃើញស្រ្តីនេះកាន់កាត១ នៅនឹងដៃហើយដោយមានការសង្ស័យ គាត់បើកមើលកាតក្នុងកាបូបស្រាប់តែបាត់។ ទើបគាត់ដឹងថាស្ត្រីសង្ស័យលួចកាតរបស់គាត់ទើបគាត់ក៏ស្រែកឆោរឡោបង្កការភ្ញាក់ផ្អើល ខណៈនោះក្រុមសន្តិសុខយាមរោងចក្រ និងនគរបាលប៉ុស្តិ៍ចោមចៅ១ ជួយចាប់ខ្លួនបាននាំយកទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់តែម្ដង៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com