ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

លោក ស៊ុន ចាន់ថុល៖ ក្រុមហ៊ុនលួចគុណភាពផ្លូវ នឹងដាក់ចូលក្នុងបញ្ជីខ្មៅ……..

ការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើឡើងក្នុងពេលចុះត្រួតពិនិត្យការសាងសង់កំណាត់ផ្លូវជាតិលេខ៧ នៅក្នុងខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ។ កំណាត់ផ្លូវនេះ ត្រូវបានរកឃើញថា មានបញ្ហាលើការសាងសង់ជាច្រើនកន្លែង។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលតែងតែប្រកាសជំហរមិនទទួលយកផ្លូវសាងសង់គ្មានគុណភាពនោះ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងពិនិត្យមើលថា តើគាត់ (ក្រុមហ៊ុន) ខុសលក្ខណៈបច្ចេកទេស ឬគាត់កេងប្រវ័ញ្ច។ បែងចែកកំហុសហ្នឹងឱ្យច្បាស់ ចាក់ ៥ហ៊ុន តែចាក់តែ៤ហ៊ុន ឧទាហរណ៍នេះជាការលួចហើយ។ អានេះអាចឈានទៅដល់ការដាក់ក្នុងបញ្ជីខ្មៅមិនឱ្យដេញថ្លៃ បើគ្មានចេតនាលួច ប៉ុន្តែខូចលក្ខណៈបច្ចេកទេសអ៊ីចឹងយើងអាចពិភាក្សាគ្នាបាន។ ហើយពិនិត្យទៀតបើគាត់ចេះតែខុសហើយ ខុសទៀត អាហ្នឹងគួរពិចារណាពេលដាក់ដេញថ្លៃយើងប្រាប់កុំឱ្យក្រុមហ៊ុនហ្នឹងចូលរួមដេញថ្លៃបន្តទៅទៀត»

សូមបញ្ជាក់ថា ផ្លូវជាតិនៅកម្ពុជាទាំងអស់ភាគច្រើនទទួលបានកម្ចី និងជំនួយពីប្រទេសជាមិត្ត និងអង្គការអភិវឌ្ឍន៍ជាដៃគូ។ រាល់ផ្លូវជាតិដែលទទួលបានកម្ចី និងជំនួយសាងសង់ពីប្រទេសជាមិត្ត និងអង្គការអភិវឌ្ឍន៍ជាដៃគូនោះ រាល់នីតិវិធីនៃការជ្រើសរើសក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យគុណភាព ត្រូវធ្វើឡើងដោយប្រទេស ឬអង្គការដៃគូអភិវឌ្ឍន៍ ដែលបានផ្តល់ជំនួយ ឬកម្ចីនោះផ្ទាល់តែម្តង។

ដោយឡែកភាគីរាជរដ្ឋាភិបាល បានត្រឹមសម្របសម្រួល និងត្រួតពិនិត្យមើលលើលក្ខណៈបច្ចេកទេស និងគុណភាពប៉ុណ្ណោះ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com