ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

លោក ស៊ុន ចាន់ថុល បន្តពិនិត្យផ្លូវជាតិលេខ៦៤ និងសំណេះសំណាលជាមួយមន្ត្រីមន្ទីរសាធារណការខេត្តព្រះវិហារ

ផ្លូវជាតិលេខ៦៤​ មានប្រវែងសរុបជាង ១១២គីឡូម៉ែត្រ មានទំហំផ្លូវ ៧ម៉ែត្រ​ ក្រាលថ្មស្រោចកៅស៊ូពីរស្រទាប់ DBST លាតសន្ធឹងចេញពី​​ផ្លូវជាតិលេខ៦ ត្រង់ផ្សារដំដែក ខេត្តសៀមរាប ដល់​ផ្លូវជាតិលេខ៦២ ត្រង់គ.ម១៥០ ថ្នល់បំបែក​ខេត្តព្រះវិហារ។ ផ្លូវជាតិលេខ៦៤នេះ ប្រវែង ៧៨គីឡូម៉ែត្រ សាងសង់ដោយកងវិស្វកម្ម ហើយក្រៅពីនោះសាងសង់ដោយក្រុមហ៊ុនសៀងហៃរបស់ចិន។

បច្ចុប្បន្នផ្លូវមួយខ្សែនេះ បានជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋពីខេត្តសៀមរាប មកកាន់ខេត្តព្រះវិហារ ហើយក៏បានជួយសម្រួលប្រជាពលរដ្ឋនៅអមសងខាងផ្លូវទាំងក្នុងខេត្តសៀមរាប និងខេត្តព្រះវិហារសម្រាប់ការដឹកជញ្ជូនកសិផលរបស់ពួកគាត់ទៅកាន់ទីផ្សារ។

ក្រៅពីការអញ្ជើញពិនិត្យផ្លូវជាតិលេខ៦៤ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានអញ្ជើញជួបសំណេះសំណាលការងារជាមួយមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ។ ក្នុងកិច្ចសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពីលោក ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារផងដែរ។

ក្នុងកិច្ចសំណេះសំណាលនេះ លោកទេសរដ្ឋមន្ត្រី បានក្រើនរំលឹកមន្ត្រីមន្ទីរសាធារណការខេត្តព្រះវិហារ ឱ្យប្រឹងប្រែងធ្វើការងារទ្វេដងបម្រើប្រជាពលរដ្ឋ ដែលបានជឿទុកចិត្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានរំលឹកប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ជូនដល់មន្ត្រីមន្ទីរសាធារណការថា មន្ត្រីជាអ្នកបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ មិនមែនជាថៅកែរបស់ប្រជាពលរដ្ឋនោះឡើយ។

លោករដ្ឋមន្ត្រី ក៏បានលើកពីការនិទានរឿងមន្ត្រីគ្រាប់ល្ពៅរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនមន្ត្រីផងដែរ។ ការលើកពីការនិទានរឿងមន្ត្រីគ្រាប់ល្ពៅនេះ គឺលោកចង់ឱ្យមន្ត្រីនៅមន្ទីរសាធារណការនេះ ត្រូវធ្វើជាមន្ត្រីដែលស្មោះត្រង់ មិនត្រូវភូតកុហក់ នាំទុក្ខទោសឱ្យអ្នកដទៃនោះឡើយ។

ពាក់ព័ន្ធការផ្តល់សេវាវិញលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានក្រើនរំលឹករបស់ខ្លួនឱ្យធ្វើដោយតម្លាភាព និងឆាប់រហ័ស ហើយត្រូវរិះរកគ្រប់វិធី ដើម្បីពន្លឿនការផ្តល់សេវាសាធារណៈពាក់ព័ន្ធការងារសាធារណការ និងដឹកជញ្ជូននេះ។ លោកបានលើកជាឧទាហរណ៍ថា ដូចជានៅក្រសួងសាធារណការ បានបើកឱ្យមានកន្លែងផ្តល់បណ្ណបើកបរ និងប្តូរបណ្ណបើកបរចំនួនពីរកន្លែងនៅផ្សារទំនើបអ៉ីអន ដែលជាបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការមកទទួលសេវា។

លោក ស៊ុន ចាន់ថុល ក៏បានណែនាំមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ឱ្យយកចិត្តទុកដាក់ទៅលើបញ្ហាមួយចំនួនទៀត ដូចជាការជួសជុលផ្លូវដែលខូច អប់រំប្រជាពលរដ្ឋឱ្យគោរពច្បាប់ចរាចរណ៍ បន្តទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កំណត់ បន្តបង្ក្រាបការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេសជាដើម។

លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានលើកឡើងលើការសាងសង់ផ្លូវផងដែរ។ ពាក់ព័ន្ធការសាងសង់ផ្លូវនេះលោកទេសរដ្ឋមន្ត្រី ឱ្យមន្ត្រីយកចិត្តទុកដាក់ពិនិត្យលើគុណភាព បើការសាងសង់មិនមានគុណភាព មិនត្រឹមត្រូវតាមកិច្ចព្រមព្រៀងមិនត្រូវទទួលនោះឡើយ។

សូមបញ្ជាក់ថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ មានក្របខណ្ឌមន្ត្រីរាជការសរុបចំនួន ៩៩នាក់ ក្នុងនោះមន្ត្រីក្របខណ្ឌចំនួន ៤៧នាក់ ស្រ្តីចំនួន ១៣នាក់ និងមានមន្ត្រីជាប់កិច្ចសន្យាចំនួន ៥២នាក់ ស្ត្រី ១២នាក់ ចែកចេញជា ០៨ការិយាល័យ និង០១អង្គភាព។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន បានឡើងថា នូវសមិទ្ធផលមួយចំនួនដែលមន្ទីរសម្រេចបាននាពេលកន្លងទៅពាក់ព័ន្ធការងារជួសជុល ថែទាំ ស្ថាបនាផ្លូវក្នុងខេត្ត និងការងារផ្តល់សេវាសាធារណៈជាដើម។

បើតាមលោក សំ លាងទ្រី មន្ទីរសាធារណការ និងដឹកជញ្ជូន បានចុះបញ្ជីទោចក្រយាយន្ត ៥៥៦គ្រឿង រថយន្ត ១១៩គ្រឿង និងចុះបញ្ជីយានដ្ឋាន ០៦កន្លែង។ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសត្រីចក្រយានយន្ត ០៤គ្រឿង រថយន្ត ៩៤៤គ្រឿង សឺមីរ៉ឺម៉ក ៣គ្រឿង, ផ្តល់អាជ្ញាបណ្ណធ្វើអាជីវកម្មដឹកជញ្ជូនមានរថយន្ត ៣៦១គ្រឿង ក្បាលសណ្តោងសឺមីរ៉ឺម៉ក០៦គ្រឿង។

មន្ទីរបានផ្តល់អាជ្ញាបណ្ណធ្វើអាជីវកម្មយានដ្ឋាន ១៩កន្លែង និងសាខាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ ០១កន្លែង។ រៀបចំប្រឡងយកបណ្ណបើកបរយានយន្តតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម (Online) ចំនួន ០៦លើក និងផ្តល់បណ្ណបើកបរចំនួន ១៣០បណ្ណ ព្រមទាំងធ្វើការប្តូរ និងពន្យារបណ្ណបើកបរយានយន្ត សរុបចំនួន ១១៧បណ្ណ។

មន្ទីរបានផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកចំនួន ១៣លើក ដោយមានផ្តល់មួកសុវត្ថិភាពចំនួន ៣៨៦មួក និងឯកសារមួយចំនួន, ចាត់មន្ត្រីជំនាញចុះធ្វើការត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសចំនួន ២,២៨៩គ្រឿង។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ទោះបីជាលទ្ធផលបង្ហាញយ៉ាងនេះក្តី ក៏មន្ទីរនៅតែបន្តខិតខំបំពេញការងាររបស់ខ្លួនឲ្យកាន់តែប្រសើរឡើង ដើម្បីបំពេញនូវតម្រូវការរបស់ប្រជាពលរដ្ឋទាំងនៅទីប្រជុំជន និងទីជនបទ ឬតំបន់ដាច់ស្រយាល។ បច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើប្រតិភូកម្មមុខងារទៅដល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ ចំនួន ០២មុខងារគឺ៖ ១. ការចុះបញ្ជីយានយន្តដែលជាកម្មសិទ្ធិឯកជន, ២. ការផ្តល់បណ្ណបើកបរយានយន្ត ប្រភេទ «ក» និង «ខ» (សម្រាប់រដ្ឋបាលរាជធានី ខេត្ត)។

លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក៏បានប្តេជ្ញាបន្តខិតខំបំពេញការងាររបស់ខ្លួនឲ្យកាន់តែប្រសើរឡើង ដើម្បីបំពេញនូវតម្រូវការរបស់ប្រជាពលរដ្ឋទាំងនៅទីប្រជុំជន និងទីជនបទ ឬតំបន់ដាច់ស្រយាល៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com