ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

បញ្ជូនខ្លួនមន្ដ្រីនគរបាល និងបក្ខពួកទៅឲ្យតុលាការរឿងបាញ់បោះ និងបង្កហិង្សាលើអ្នកដទៃ….

សំណុំរឿងនេះ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងដំណើរការតាមនីតិវិធី។

បើតាមសមត្ថកិច្ចជនសង្ស័យទី១៖ ឈ្មោះ ខៃ សាក់ អាយុ២៧ឆ្នាំ មុខរបរមន្ត្រីនគរបាលប៉ុស្តិ៍ និងទី២៖ ឈ្មោះ គង់ បណ្តាល អាយុ២២ឆ្នាំ។ ចំណែកជនសង្ស័យ ៣នាក់ទៀតរួមមានឈ្មោះ ផេង, ឈ្មោះ ដា អាយុ២៣ឆ្នាំ និងឈ្មោះ មករា កំពុងរត់គេចខ្លួន។

ដោយឡែកជនរងគ្រោះដែលរងរបួសធ្ងន់ឈ្មោះ ហៀត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករកាប់គោក្នុងកុងស៊ីរបស់លោក ហ៊យ ហៀង ស្នាក់នៅកុងស៊ីកាប់គោ ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិតានួងក្រៅ ឃុំតានួង ស្រុកកោះសូទិន ខេត្តកំពង់ចាម។

សូមជម្រាបជូនថា កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ ហើយនៅពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូត អាវុធ ម៉ាក K54 មួយដើមផងដែរ។

គួររំលឹកថា កាលពីវេលាទាបភ្លឺថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ក្រុមជនសង្ស័យ២នាក់ខាងលើ និងបក្ខពួកជាច្រើនអ្នកទៀត ប្រដាប់ដោយកាំភ្លើង កាំបិត ពូថៅ ដាវសាំម៉ូរ៉ៃ និងដុំ បាននាំគ្នាទៅដេញបាញ់ កាប់ចាក់ និងគប់ដុំថ្មទៅលើជនរងគ្រោះដែលកម្មករកាប់គោក្នុងកុងស៊ីកាប់គោ របស់លោក ហ៊យ ហៀង នៅចំណុចភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com