ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

ចុះ​ត្រួតពិនិត្យ​កន្លែង​លក់​ម៉ាស៊ីនភ្លើង ២​ទីតាំង​!! រក​ឃើញ​ម៉ាស៊ីនភ្លើង​ជាង ៦០​គ្រឿង​គ្មាន​ឯកសារ​ត្រឹមត្រូវ….

ព្រះ​សីហ​នុ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៩ សមត្ថកិច្ច​គយ​ច​ល័តនៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា សហការ​ជាមួយ​សាខា​គយ​ និង​រដ្ឋាករ​ខេត្ត​ព្រះ​សីហ​នុ​និង​ចូលរួ​ម​ពី​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​កងរាជអាវុធហត្ថ ៤០២ របស់​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ដោយ​មានការ​សម្របសម្រួល​ពី​លោក សុខ កល្យាណ​ប្រធាន​សា​លាដំបូង​ខេត្ត​ព្រះ​សីហ​នុ និង​លោក​ព្រះរាជអាជ្ញា សៀង សុខ ហើយ​និង​លោក​ព្រះរាជអាជ្ញា​រង លឹ​ម ប៊ុ​ន​ហេង ដឹកនាំ​ចុះ​អនុវត្ត​ន៏​ផ្ទាល់ អនុវត្ត​ន៏​តាម​ដីកា​លេខ​២៨០៥ ចុះ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៩ របស់​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ បាន​ចូល​ឆែក​ត្រួតពិនិត្យ​ក្នុង​ឃ្លាំង​លក់​ម៉ា​ស៊ីន​ភ្លើង​ចំនួន​២​កន្លែង មាន​ម្ចាស់​ជា​ជនជាតិ​ចិន ដែល​មាន​ទីតាំង​ដូច​ខាងក្រោម៖

​ឃ្លាំង​ស្តុក​ម៉ាស៊ីនភ្លើង​មានឈ្មោះ ហាង ហ្វូ​លី​ស៊ឺ​ថឹ មា​នទី​តាំងនៅ ឃ្លាំង​គ្មាន​លេខ ផ្លូវជាតិ​លេខ​៤ ភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ទល់មុខ​រោងចក្រ​ស្រា​បៀរ​ក្រោ​ន ។ ចំណែកឃ្លាំង​ស្តុក​ម៉ាស៊ីនភ្លើង (​គ្មាន​ឈ្មោះ​) មា​នទី​តាំងនៅ ឃ្លាំង​គ្មាន​លេខ ផ្លូវជាតិ​លេខ​៤ ភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ទល់មុខ​រោងចក្រ​ស្រា​បៀរ​ក្រោ​ន ឆៀង​ខាងលិច ស្ថិត​នៅ​ក្នុង​សង្កាត់​លេខ​១​ក្រុងព្រះសីហនុ ។

បើ​តាម​មន្ត្រី​គយ​ថ្លែង​ថា ក្នុង​ពេល​ឆែក​ត្រួតពិនិត្យ​កន្លែង​លក់​ម៉ា​សុ​ី​ន​ភ្លើង​ទាំង​២​កន្លែង​នេះ សមត្ថកិច្ច​រក​ឃើញ​មាន​ម៉ា​សុ​ី​ន​ភ្លើង​ថ្មី​ទាំង​តូច​ទាំង​ធំ​ប្រមាណ​ជាង​៦០​គ្រឿង ដែ​ល​មិន​ទាន់​មាន​ឯកសារ​បង់ពន្ធ​នាំ​ចូល​ខុស​នឹង​និ​តិ​វិធី​គយ​។

ករណី​នេះ​សមត្ថកិច្ច​គយ​បាន​ដកហូត​យក​ម៉ា​សុ​ី​ន​ភ្លើង​ទាំងអស់​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​រួច​ហើយ​តម្រូវ​អោយ​ម្ចាស់​ចូល​ទៅ​បង្ហាញ​ឯកសារ​បង់ពន្ធ​និង​បើ​គ្មាន​ឯកសារ​ត្រឹ​ម​ត្រូវ តម្រូវ​អោយ​ម្ចាស់​បង់ពន្ធ​ជូន​រដ្ឋ ជាមួយនឹង​ការ​ផាក​ពិន័យ​តាម​និ​តិ​វិធី​ច្បាប់ ។

មន្ត្រី​គយ​ថ្លែង​បញ្ជាក់​ដែរ​ថា សកម្មភាព​បង្ក្រាប​ទំនិញគេចពន្ធ​នេះ គឺ​អនុវត្តន៍​តាម​គោលការណ៍​ណែនាំ​ផ្ទាល់​ពី​ប្រធាន​នាយកដ្ឋាន​បង្ការ​និង​បង្ក្រាប​អំពើ​គេចពន្ធ និង​ឯកឧត្ត​ម​​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​គយ​និង​រដ្ឋាករ​កម្ពុជា ដែល​តម្រង់​ទិស​អោយ​ប្រតិបត្តិ​ករ​ឯកជន​ទាំងអស់ ទាំង​ជនជាតិ​ខ្មែរ​និង​ជនបរទេស​ត្រូវ​គោរព​ច្បាប់​ពន្ធ​គយ ដើម្បី​ប្រមូលប្រាក់​ពន្ធ​ជូន​រដ្ឋ​៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com