ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

សមត្ថកិច្ចចុះរឹបអូសឈើកកោះ៣២សន្លឹក និងឈើធ្នង់ ១០៨ដុំ នៅស្រុកវ៉ើនសៃ ប្រគល់ឲ្យរដ្ឋបាលព្រៃឈើ…..

លោកឧត្តមសេនីយ៍ត្រី នូវ ដារ៉ា បានប្រាប់ឲដឹងនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះថា ក្រោយពីទទួលព័ត៌មានរួចមក លោកបានដឹកនាំកម្លាំងនគរបាលជំនាញ ចុះរុករកប្រទះឃើញគំនរឈើកកោះចំនួន៣២សន្លឹក ដែលក្រុមឈ្មួញគរលាក់ទុកក្នុងព្រៃ ស្ថិតក្នុងភូមិប៉ុង ឃុំប៉ុង ស្រុកវ៉ើនៃ កាលពីថ្ងៃទី៩ ខែកក្កដា ម្សិលមិញ។

លោកឧត្តមសេនីយ៍ស្នងការរងរូបនេះ ប្រាប់បន្តថា លុះព្រឹកឡើងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ដោយមានការសម្របសម្រួលពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី កម្លាំងរបស់លោកសហការជាមួយកម្លាំងនគរបាលស្រុកវ៉ើនសៃ បានចុះឆែកឆេរទីតាំងស្តុកឈើមួយកន្លែង ស្ថិតក្នុងភូមិប៉ុង ឃុំប៉ុង ដែលមានម្ចាស់ឈ្មោះ ស៊ីង ប៊ុតស៊ី អាយុ៣០ឆ្នាំ ជនជាតិឡាវ រឹបអូសឈើធ្នង់បានចំនួន១០៨ដុំ។

បច្ចុប្បន្នវត្ថុតាងទាំងអស់ ដឹកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកវើនសៃ រួចបានប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើចាត់ការបន្ត។ យ៉ាងណាក៏ដោយ ចំនួនឈើពិតប្រាកដមិនទាន់ដឹងចំនួនម៉ែត្រគូបនៅឡើយទេ ពោលគឺជំនាញរដ្ឋបាលព្រៃឈើ មិនទាន់ធ្វើការវាស់វែង។

គួរបញ្ជាក់ផងដែរថា ទោះបីសមត្ថកិច្ចជំនាញ និងស្ថាប័នពាក់ព័ន្ធធ្វើការបង្ក្រាបជាហូរហែយ៉ាងណាក៏ដោយ ក៏ក្រុមឈ្មួញនៅតែឆ្លៀតឱកាសដឹកជញ្ជូនឈើដោយពុំខ្លាចច្បាប់នោះទេ៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com