ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

លោក​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​យឹម ​សារ៉ាន់ ​ចុះ​ណែ​នាំ​ដល់​បណ្តា​ប៉ុស្តិ៍​ទាំង​១៣​ បន្ទាប់​ពី​ទទួល​រង​ការ​រិះ​គន់​​ពី​ប្រ​ជា​ពលរដ្ឋ

ភ្នំពេញ៖ លោកយឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ អមដំណើរដោយលោកអធិការរងនគរបាល​ខណ្ឌមួយចំនួន​បានចុះទៅកាន់​បណ្ដាប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង១៣ ចំណុះអោយអធិការនគរបាលខណ្ឌ កាលពីវេលាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ។ក្នុងទិសដៅ​ដើម្បីធ្វើការ​អប់រំណែនាំដល់មន្ត្រីនគរបាលប៉ុស្ដិ៍ទាំងនោះពីរបៀបរបបក្នុងការអនុវត្តន៍ការងារ ជាពិសេសប៉ុស្តិ៍ចំនួន២​ដែលកំពុងបង្កការក្ដៅក្រហាយ​ដល់​ប្រជាពលរដ្ឋ ។ហើយប្រជាពលរដ្ឋបានផ្ញើរសារធ្វើការរិះគន់ចំៗដោយផ្ទាល់តាមរយះហ្វេសប៊ុកផេករបស់លោកអធិការតែម្ដងនោះ គឺមានប៉ុស្តិ៍​ចោមចៅទី១និងចោមចៅទី២ ដែលជាប៉ុស្តិ៍ទើបបំបែកថ្មី។

មន្ត្រីនគរបាលមួយរូបបាននិយាយថា តាមទិសដៅលោកអធិការត្រូវចុះទៅកាន់បណ្ដាប៉ស្តិ៍រដ្ឋបាលទាំងអស់ ប៉ុន្តែជាក់ស្ដែងពេលនេះលោកបាន​ចុះទៅកាន់ប៉ុស្តិ៍ទាំង២ខាងលើនោះមុនគេ គឺប៉ុស្តិ៍ចោមចៅទី១និងចោមចៅទី២ ដោយសារតែប៉ុស្តិ៍​ទាំង២នេះបានបង្កការ​ស្មុគស្មាញច្រើន​ក្នុង​ពេល​ចុះ​អនុវត្តច្បាប់ចរាចរណ៏ ចាប់ម៉ូតូអត់មួក អត់កញ្ចក់រួចផាកពិន័យលើសពីសៀវភៅបន្ទុកហើយគ្មានវិក័យប័ត្រត្រឹមត្រូវ ជាពិសេស​ការធ្វើសៀវភៅ​ស្នាក់​នៅ និងសៀវភៅគ្រួសារទារលុយពីប្រជាពលរដ្ឋជាដើម។ រហូតធ្វើឲ្យប្រជាពលរដ្ឋមានការក្ដៅក្រហាយ បានផ្ញើរសាររិះគន់ដោយផ្ទាល់តាមរយៈ​អាខោនហ្វេសប៊ុកផេករបស់លោកអធិការជាបន្តបន្ទាប់។

នៅក្នុងឱកាសនោះលោកអធិការបានណែនាំ៣ចំណុចទៅដល់លោកនាយ នាយរងនគរបាលប៉ុស្តិ៍ទាំងពីរឲ្យអនុវត្តន៍ ក្នុងនោះរួមមាន៖
– ទី១,​ធ្វើសៀវភៅ​គ្រួសារ​ និងសៀវភៅស្នាក់នៅ ពេលដែលគាត់ផ្លាស់មកសូមឲ្យពួកគាត់មានលិខិតផ្លាស់ទីលំនៅ មាន​ថ្ងៃខែឲ្យបានច្បាស់លាស់ថា​  គាត់ផ្លាស់ទៅនៅ​ឯណា​ស្រុកណា ខណ្ឌណា ខេត្តណាឲ្យបានច្បាស់លាស់ ហាមប៉ះពាល់លុយកាក់ពីពួកគាត់ឲ្យសោះ ដូច្នេះការទាលុយ​​​បែបនេះ​គឺខុសច្បាប់ហើយព្រោះ​គោលការណ៍មិនមានឲ្យយកលុយឯណា។
-ទី២,ការអនុវត្តន៍ច្បាប់ចរាចរណ៏ក៏ដូចគ្នាត្រូវអនុវត្តន៍ទៅតាមគោលការរបស់ថ្នាក់លើនិងអនុវត្តន៍តាមស្ថានការកុំធ្វើតែចំពោះកម្មករពេកត្រូវធ្វើទូទៅ  ដោយស្មើរភាព។ លោកបានបន្តទៀតថា ទាំងការធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងការអនុវត្តច្បាប់ចរាចរណ៏យើងយកលុយគេគឺពាក់ព័ន្ធ​ទៅនិងអំពើពុករលួយ និងខុសច្បាប់ព្រោះតែការអនុវត្តន៍ខុសតួនាទីនេះហើយ។និងទី៣,ការអនុវត្តន៍វិន័យដែលមន្ត្រីនគរបាលទាំងអស់ត្រូវស្លៀកពាក់ឯកសណ្ឋានឲ្យបានសមរម្យ និងគោរពពេលវេលា ជាពិសេសគោរព​បទ​បញ្ជា​មេកើយ ព្រមទាំងបម្រើប្រជាពលរដ្ឋឲ្យបានល្អ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com