នារីដែលគិតខ្លីប៉ងលោតទឹកសម្លាប់ខ្លួននេះ មិនត្រូវបានគេស្គាល់ឈ្មោះទេ តែមើលតាមភិនភាគមានអាយប្រមាណជា២០ឆ្នាំ ស្លាកសំពតខូវប៊យខ្លី ពណ៌ស ពាក់អាវក្នុងពណ៌លឿង និងអាវក្រៅដៃវែងពណ៌ ។
សមត្ថកិច្ចបញ្ជាក់ថា មុនពេលកើតហេតុ គេឃើញនារីខាងលើ បានធ្វើដំណើរមកកន្លែងកើតហេតុ ក្នុងទឹកមុខស្រពាប់ស្រពោន ហើយពេលនោះបានតោងឡើងបង្កាន់ស្ពានបំណងលោតទឹកសម្លាប់ខ្លួន តែសំណាងល្អ ត្រូវបានសមត្ថកិច្ចប្រចាំការបុស្តិ៍២៤ម៉ោង បានឃើញជួយសង្រ្គោះបានទាន់ពេលវេលា។ មូលហេតុ ដែលនារីវ័យក្មេងប៉ងធ្វើអត្តឃាតនេះ សង្ស័យតែមានវិបត្តិផ្លូវចិត្តរឿងស្នេហ៍ តែយ៉ាងណា នេះគ្រាន់តែជាការសន្និដ្ឋានរបស់ពលរដ្ឋនៅកន្លែងកើតហេតុតែប៉ុណ្ណោះ រីឯមូលហេតុពិតយ៉ាងណានោះ ទាន់តែសាមីខ្លួននារីខាងលើ ប្រាប់ ទើបដឹងច្បាស់៕