ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

ឃោ​ឃៅ​ណាស់​!​ប្តី​ចិត្ត​សា​ហាវ​ ចាក់​សម្លាប់​ប្រពន្ធ​រួច ​ត្រូវ​ខ្យល់​គ​ដួល​ស្លាប់​ភ្លាម​ៗ ​នៅ​ស្រុក​ស្រី​សន្ធរ

កំពង់ចាម៖ ជារឿងមួយដ៏គួរឲ្យអណោចអធ័ម ស្ដ្រីម្នាក់ត្រូវប្ដីរបស់ខ្លួន យកកាំបិត ចាក់បណ្ដាល ឲ្យស្លាប់នៅ លើផ្ទះ ហើយប្ដីអប្រិយក៏បានរត់គេច ខ្លួនតាមក្រោយ ប៉ុន្ដែអកុសលរត់បានត្រឹម២គីឡូម៉ែត្រ ពីកន្លែងកើតហេតុ ក៏ខ្យល់គដួលស្លាប់ភ្លាមៗតែម្តង។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ ស្ថិតក្នុងភូមិអំពិល ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ស្នងការនគរបាលខេត្តកំពង់ចាម ឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា​ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញរបស់ស្នងការខេត្ត ផែននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន បានចុះទៅដល់កន្លែង​កើតហេតុ និងបង្កើតគណៈកម្មការត្រួតពិនិត្យសាកសពមួយភ្លាមផងដែរ។

បើតាមឧត្តមសេនីយ៍ស្នងការ សាកសពស្ដ្រីជាប្រពន្ធឈ្មោះ ស ស្រីនាង អាយុ៣៥ឆ្នាំ និងបុរសជាប្ដីឈ្មោះ ឡាច ធា អាយុ៣៨ឆ្នាំ។ ឆ្លងតាម​ការពិនិត្យ​ស្រាវជ្រាវ ស្ដ្រីរងគ្រោះត្រូវបានប្ដីជាអ្នកចាក់សម្លាប់ រួចប្ដីរត់គេចខ្លួន បានចំងាយ២គីឡូម៉ែត្រ ក៏ដួលដាច់ខ្យល់ស្លាប់ខ្លួនឯងតែម្ដង។

លោកស្នងការបញ្ជាក់ថា បុរសជាប្ដីជាមនុស្សមានជំងឺសសៃប្រសាទលេបថ្នាំផង ផឹកស្រារាល់ថ្ងៃ អត់ហូបបាយប្រហែល៣ថ្ងៃហើយ ជីវភាពក្រីក្រ​ជំពាក់លុយគេច្រើន ឈ្លោះប្រច័ណ្ឌប្រពន្ធសឹងរាល់ថ្ងៃ ទើបបណ្ដាលឲ្យកើតហេតុការណ៍នេះតែម្ដង៕

ដោយ ៖ ចាន់ថន

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com