ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

សម្តេចតេជោ ហ៊ុន សែន អរគុណសប្បុរសជន ដែលបានបរិច្ចាគថវិកាដល់ជនរងគ្រោះបាក់រលំនៅខេត្តព្រះសីហនុ, ជំនួយអាចជួយឲ្យជនរងគ្រោះមានលទ្ធភាពកសាងជីវភាពរស់នៅបានល្អប្រសើរ…

សម្តេចតេជោបញ្ជាក់ថា ថវិកាដែលទទួលបានពីការបរិច្ចាគ ពីសប្បុរសជនមានចំនួនជាង២លានដុល្លារអាមេរិក ដែលកំពុងរៀបចំចាត់ចែងផ្តល់ ជូនទៅពលរដ្ឋរងគ្រោះ គឺទាំងអ្នករងរបួស និងក្រុមគ្រួសារសព ដើម្បីអាចមានលទ្ធភាពកសាងជីវភាពរស់ នៅបានល្អប្រសើរ។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់អាជ្ញាធរ កងកម្លាំងសមត្ថកិច្ច និងអ្នកស្ម័គ្រចិត្តទាំង ដែលបានចូលរួមទាំងកម្លាំងកាយ កម្លាំងចិត្ត និងថវិកាជួយដល់ពលរដ្ឋដែលរងគ្រោះ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «សុខប្បាយជាទេបងប្អូនជនរួមជាតិ? ខ្ញុំសូមឆ្លៀតឱកាសនេះ អរគុណជាថ្មីម្តងទៀត ដល់កាកបាទក្រហមកម្ពុជា សមាគម អង្គការ ម្ចាស់ក្រុមហ៊ុន និងសប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិកា ជួយដល់បងប្អូនរងគ្រោះដោយអគារបាក់រលំនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី ២២ មិថុនា ២០១៩»

តាមការអំពាវនាវរបស់ខ្ញុំកន្លងមក គឺយើងបានទទួលមូលនិធិជាងពីរលានដុល្លារ ហើយកំពុងរៀបចំចាត់ចែងផ្តល់ជូនទៅពលរដ្ឋរងគ្រោះ គឺទាំងអ្នករងរបួស និងក្រុមគ្រួសារសព។ ការបរិច្ចាគទានរបស់បងប្អូន នឹងជួយជីវិតអ្នកដែលនៅរស់ រួមទាំងក្រុមគ្រួសាររបស់សព អាចមានលទ្ធភាពកសាងជីវភាពរស់នៅបានល្អប្រសើរ។

អរគុណដល់បងប្អូនជនរួមជាតិទាំងអស់ រួមទាំងអាជ្ញាធរ កងកម្លាំងសមត្ថកិច្ច និងអ្នកស្ម័គ្រចិត្តដែលបានចូលរួមទាំងកម្លាំងកាយ កម្លាំងចិត្ត និងថវិកាជួយដល់ពលរដ្ឋយើង នៅក្នុងស្ថានភាពដ៏លំបាកនេះ។ សូមជូនពរបងប្អូន ជួបតែសេចក្តីសុខ សំណាងល្អ និងបានសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍គ្រប់ៗគ្នា»។

សូមជម្រាបថា ឧបទ្ទវហេតុបាក់រលំអគារកម្ពស់៧ជាន់ របស់ជនជាតិចិន ខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ បានសង្កត់មនុស្សស្លាប់ចំនួន២៨នាក់ និង២៦នាក់រងរបួស៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com