ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

ខេត្តកំពត៖ គ្រុនឈាមហក់ឡើងដល់២៣០ករណី ខណៈឆ្នាំមុនមានត្រឹមតែ២៨ករណី……..

លោក យឹម ហៀង បានបញ្ជាក់បែបនេះ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ ខណៈលោក ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត បានដឹកនាំមន្ត្រីសុខាភិបាលក្រោមឱវាទ និងមានការចូលរួម ពីសំណាក់អាជ្ញាធរពាក់ព័ន្ធ ធ្វើយុទ្ធនាការលប់បំបាត់ លំនៅជម្រក និងទីតាំង មូសខ្លា ក្នុងភូមិសាស្ត្រនៃក្រុងកំពត។

លោក យឹម ហៀង បញ្ជាក់ថា ដោយយោងតាមរបាយការណ៍ របស់មន្ទីរសុខាភិបាលខេត្តកំពត ក្នុងខែមិថុនា នេះមានករណីគ្រុនឈាម ២៣០ករណី បើធៀបទៅនឹងឆ្នាំ២០១៨ គឺមានតែ ២៨ករណីទេ។ អញ្ចឹងឃើញថា វាមានការកើនឡើងជាង១០ដង ទៅនឹងឆ្នាំ២០១៨ តែករណីស្លាប់មិនទាន់មានទេ។

លោកក៏បានអំពាវនាវ ដល់ពលរដ្ឋទូទៅ ឲ្យយល់អំពីវិធានការការពារ ពាក់ព័ន្ធ ជុំវិញជំងឺគ្រុនឈាមនេះ ត្រូវលុបជម្រកមូស ទីតាំងនៅជុំវិញផ្ទះរបស់ពួកគាត់ ឲ្យមានអនាម័យស្អាត កុំឲ្យមានទឹកដក់ ពីព្រោះមូសខ្លា ជាប្រភពចម្លងដ៏សំខាន់នៃជំងឺគ្រុនឈាម ជាពិសេស បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ឲ្យជួយសហការ អប់រំ ទៅដល់អ្នកធ្វើអជីកម្ម ដែលពាកព័ន្ធ ជុំវិញការផ្ទុកសំបកកង់រថយន្ត ដែលជាប្រភពចម្លងយ៉ាងចម្បងបំផុត អាចជាភ្នាក់ងារចម្លងធំ ដែលបង្កើតជម្រកមូសខ្លា ហើយបង្កើតជាបញ្ហានៃជំងឺគ្រុនឈាមនេះ។

លោក យឹម ហៀង បានលើកឡើងទៀតថា ដោយឆ្នាំនេះ ជាឆ្នាំមួយដែលពាក់ព័ន្ធនឹងជំងឺគ្រុនឈាម រយៈពេលប្រាំឆ្នាំ ដែលវាមានការវិវត្តន៍ខ្លាំង ហើយមានការផ្ទុះខ្លាំង ដោយឡែកនៅខេត្តកំពត ក៏ដូចជាក្នុងស្រុកប្រតិបត្តិទាំងបួនក្នុងខេត្តកំពតទាំងមូល។ ដូច្នេះមន្ទីរសុខាភិបាល ចាំបាច់ត្រូវធ្វើយុទ្ធនាការ ដាក់ថ្នាំ អាបែត ដើម្បីកំចាត់មូសខ្លា និងអប់រំសុខភាពទៅដល់ប្រជាពលរដ្ឋ អំពីជំងឺគ្រុនឈាមឲ្យគាត់ស្គាល់ ពីរោគសញ្ញាជំងឺគ្រុនឈាម គាត់ចេះមានវិធានការការពារ កុំឲ្យមានកើតជំងឺគ្រុនឈាម ទៅដល់កូនចៅរបស់ពួកគាត់។

លោកថ្លែងថា «យើងដឹងហើយថា ជំងឺគ្រុនឈាម មិនត្រឹមតែកើតមាន ចំពោះក្មេងទេ មានកើតទៅដល់មនុស្សចាស់ថែមទៀតផង។ អញ្ចឹងហើយមន្ទីរសុខាភិបាល ដុតដៃដុតជើង ដោយមានការ សហការជាមួយនឹងអាជ្ញាធរពាក់ព័ន្ធ និងក្រុមយុវជនស្រឡាញ់សន្តិភាព ជួយដោយស្ម័គ្រចិត្ត ចុះជួយដាក់ថ្នាំអាបែតតាមកេហដ្ឋាន របស់ពលរដ្ឋ ដោយឡែកនៅតំបន់ក្រុងកំពតនេះ»

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com