ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

សម្តេចតេជោ ហ៊ុន សែន និងសមាជិករាប់ម៉ឺននាក់ ប្រារព្ធខួប៦៨ឆ្នាំថ្ងៃកំណើតបក្សប្រជាជនកម្ពុជា….

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ បានឱ្យដឹងថា ពិធីអបអរសាទរថ្ងៃកំណើតបក្សនៅថ្ងៃនេះ មានអ្នកចូលរួមចន្លោះពី៨ ទៅ១០ម៉ឺននាក់។ លោក ឈឹម ផលវរុណ បានឱ្យថា ក្នុងអង្គមេទ្ទិញអបអរខួបកំណើតបក្សនេះ នឹងរំលេចឱ្យឃើញនូវសំខាន់ និងគុណតម្លៃរបស់គណបក្សប្រជាជនកម្ពុជា តាំងពីថ្ងៃបង្កើតឡើងរហូតមកដល់បច្ចុប្បន្ន។

បើតាមលោក ឈឹម ផលវរុណ បញ្ជាក់ថា គុណតម្លៃរបស់គណបក្សប្រជាជនកម្ពុជា មានដូចជាការចូលរួមទាមទារឯករាជ្យ រំដោះប្រទេសជាតិចេញពីប្រល័យពូជសាសន៍ ការស្វះស្វែងរកសុខសន្តិភាព បិទបញ្ចប់ភ្លើងសង្គ្រាម និងការប្រឹងប្រែងរក្សាឱ្យបាននូវសុខសន្តិភាព ដើម្បីអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើន។

អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ ក៏បានអះអាងដែរថា បច្ចុប្បន្នគណបក្សប្រជាជនប្រជាជនកម្ពុជាមានសមាជិក សមាជិកាប្រមាណ ៥លាននាក់ ហើយគណបក្សប្រជាជនកម្ពុជា ជាស្នូលមួយសម្រាប់ការពារជាតិ និងអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។

សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានឈ្មោះដើមថា បក្សប្រជាជនបដិវត្ដន៍ខ្មែរ បានបដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានប្រភពពីចលនាតស៊ូ របស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។

ក្នុងខិតប័ណ្ណព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា បានបង្ហាញថា ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។

ក្នុងខិតប័ណ្ណបន្តថា ក្នុងកាលៈទេសៈដែលប្រទេសជាតិត្រូវធ្លាក់ក្នុងគ្រោះមហន្ដរាយប្រល័យពូជសាសន៍ ដែលរបបកម្ពុជាប្រជាធិបតេយ្យបានបង្កឡើងចាប់ពីខែមេសា ឆ្នាំ១៩៧៥ គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតឡើងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុស និងដឹកនាំចលនាប្រជាជននៅទូទាំងប្រទេស វាយផ្ដូលរំលំរបបដ៏យង់ឃ្នងនេះ។

ក្នុងរយៈពេល ៤០ឆ្នាំមកនេះ ក្នុងតួនាទីជាគណបក្សដឹកនាំប្រទេស គណបក្សប្រជាជនកម្ពុជាបានសម្រេចស្នាដៃធំៗ ជាប្រវត្តិសាស្ដ្រជូនជាតិជាច្រើន៖

* ដំណាក់កាលពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣៖

១៖ គណបក្សប្រជាជនកម្ពុជា បានដឹកនាំការតស៊ូសង្គ្រោះជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងបានទប់ស្កាត់មិនឲ្យរបបដ៏យង់ឃ្នងនេះ អាចវិលត្រឡប់មកវិញបាន ការពារការរស់ឡើងវិញរបស់ប្រជាជាតិ។

២៖ គណបក្សប្រជាជនកម្ពុជា បាននាំមកជូនប្រជាជនវិញសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់មនុស្សដែលត្រូវបាន បាត់បង់ទាំងស្រុងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។

៣៖ គណបក្សប្រជាជនកម្ពុជា បានដឹកនាំការស្ដារ និងកសាងសេដ្ឋកិច្ច សង្គមឡើងវិញពីលេខសូន្យ ធ្វើឲ្យគ្រប់វិស័យបានរស់ឡើងវិញ និងមានស្ថិរភាពជាជំហានៗ ដែលបានបង្កបុព្វបទជាមូលដ្ឋានសម្រាប់ការស្ដារ និងអភិវឌ្ឍមកដល់បច្ចុប្បន្ននេះ។

៤៖ គណបក្សប្រជាជនកម្ពុជា បានធ្វើជាកម្លាំងស្នូលក្នុងការដំណើរការបង្រួបបង្រួមជាតិ រហូតសម្រេចបានកិច្ចព្រមព្រៀងក្រុងប៉ារីស ស្ដីពីដំណោះស្រាយនយោបាយបញ្ហាកម្ពុជា នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងជាកម្លាំងបង្អែកដែលមិនអាចខ្វះបានក្នុង ការអនុវត្តដោយជោគជ័យនូវកិច្ចព្រមព្រៀងនេះ។

* ដំណាក់កាលពីឆ្នាំ១៩៩៣ មកដល់បច្ចុប្បន្ន៖

១៖ គណបក្សប្រជាជនកម្ពុជា បានការពារយ៉ាងគត់មត់នូវរាល់សមិទ្ធផលនៃសង្គមជាតិ ជាពិសេសការពាររដ្ឋធម្មនុញ្ញ ដែលជាសមិទ្ធផលដ៏ថ្លៃថ្លានៃកិច្ចព្រមព្រៀងក្រុងប៉ារីស ទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍រាំងស្កាត់សកម្មភាពបង្កភាពវឹកវរចលាចលក្នុងសង្គម ធានាបានស្ថិរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម និងនិរន្ដភាពនៃគ្រប់ស្ថាប័នរដ្ឋ។

២៖ គណបក្សប្រជាជនកម្ពុជាបានការពារកម្មសិទ្ធិស្របច្បាប់របស់ប្រជាជន ការពារអាជីពរបស់មន្ដ្រីរាជការ និងការពាររាល់កិច្ចសន្យាវិនិយោគទុន ក្នុងសម័យរដ្ឋកម្ពុជា។

៣៖ គណបក្សប្រជាជនកម្ពុជាបានការពារ ពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ឲ្យរីកចម្រើនឥតឈប់ឈរសម្រេចបានការបោះឆ្នោតជាបន្ដបន្ទាប់ប្រកដដោយលក្ខណៈសេរីត្រឹមត្រូវ និងយុត្តិធម៌ទាំងការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ទាំងសកល និងអសកល។ ដោះសា្រយភាពជាប់ទាំងខាងនយោបាយក្រោយបោះឆ្នោតឆ្នាំ១៩៩៣ និងឆ្នាំ២០០៣ ដោយស្រាយស្ថិរភាព នៃរាជបល្ល័ង្ក និងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញពីប្រព័ន្ធ២/៣ មកប្រព័ន្ធភាគច្រើនដាច់ខាត។
៤៖ គណបក្សប្រជាជនកម្ពុជា បានអនុវត្តដោយជោគជ័យនូវដំណើរការសន្ដិភាវូបនីយកម្មប្រទេសជាតិ តាមរយៈគោលនយោបាយឈ្នះឈ្នះ ដែលបានបញ្ចប់ទាំងស្រុងនូវសង្គ្រាមដ៏រ៉ាំរ៉ៃបង្កើតបានសន្ដិភាពពេញលេញ នៅទូទាំងប្រទេសជាលើកដំបូងចាប់ពីចុងឆ្នាំ១៩៩៨មក។

៥ ៖គណបក្សប្រជាជនកម្ពុជា បានដឹកនាំការស្ដារ និងអភិវឌ្ឍវិស័យសេដ្ឋកិច្ចឲ្យមានការរីកចម្រើនប្រកបដោយចីរភាព ដោយសម្រេចបានកំណើនកម្រិតខ្ពស់ជាមធ្យម ៩.៤{98b3f5c68390df4898e9a755133e507753ab5f372f07a0cae4249ad4944ef6b9}ពីឆ្នាំ ១៩៩៣-២០០៨ ធានាបានការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់សុខមាលភាពរបស់ប្រជាជន និងនិរន្ដភាពនៃធនធានធម្មជាតិ និងបរិស្ថានហើយបានចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយការប៉ះពាល់ពីវបត្តិហិរញ្ញវត្ថុអន្ដរជាតិ។

៦៖ គណបក្សប្រជាជនកម្ពុជា បានដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងដោយសន្ដិវិធី ការពារបានយ៉ាងគត់មត់ អធិបតេយ្យ បូរណភាពទឹកដី និងកេរមរតកវប្បធម៌ជាតិ ចំពោះការប៉ុនប៉ងឈ្លានពានពីខាងក្រៅ។

៧៖ គណបក្សប្រជាជនកម្ពុជា បានសម្រេចការធ្វើសមាហរណកម្មព្រះរាជណាចក្រកម្ពុជា ជាមួយសហគមន៍អន្ដរជាតិ ទាំងក្នុងក្របខណ្ឌតំបន់ និងក្របខណ្ឌពិភពលោកដោយបានធ្វើឲ្យមានប្រក្រតីភាពនូវទំនាក់ទំនងជាមួយបណ្ដាប្រទេស និងស្ថាប័នអន្ដរជាតិនានា បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការ អន្ដរជាតិ និងក្នុងការបំពេញបេសកកម្មថែរក្សាសន្ដិភាពលើពិភពលោកបានសម្រេចការចុះបញ្ជីប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក និងជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ធ្វើឲ្យកិត្តិយស កិត្យានុភាពជាតិ ត្រូវបានលើកកម្ពស់ជាលំដាប់ ហើយទទួលបានកិច្ចសហប្រតិបត្តិការ និងជំនួយឧបត្ថម្ភយ៉ាងច្រើនពីដៃគូអន្ដរជាតិទាំងឡាយសម្រាប់ការអភិវឌ្ឍ។

* ចក្ខុវិស័យសម្រាប់អនាគត៖
គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវចក្ខុវិស័យរបស់ខ្លួនដែលឆ្លើយតបទាំងស្រុងទៅនឹងបំណង់ប្រាថ្នារបស់ប្រជាជន គឺប្រមូលផ្ដុំកម្លាំងប្រជាជាតិខ្មែរទាំងមូល រួមសាមគ្គីគ្នាជាធ្លុងមួយក្រោមដំបូងរដ្ឋធមនុញ្ញនៃព្រះរាជណាចក្រកម្ពុជា ដើម្បីកសាង និងការពារមាតុភូមិឲ្យបានសម្បូររុងរឿង និងស្ថិតស្ថេរគង់វង្សក្នុងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម ប្រជាជនមានជីវភាពសមរម្យ ថ្លៃថ្នូរ ដែលចាក់ផុតពីភាពក្រីក្រ គ្រោះអវិជ្ជាជំងឺតម្កាត់នានា និងអំពើហិង្សា ហើយរួមរស់នៅជាមួយគ្នា ដោយសុខុដុមរមនាទាំងក្នុងគ្រួសារទាំងក្នុងសហគមន៍ និងទាំងក្នុងសង្គមជាតិ។

* គោលការណ៍ធំៗ នៃកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា៖

គណបក្សប្រជាជនកម្ពុជា ខិតខំប្រឹងប្រមូលផ្ដុំកម្លាំងប្រជាជាតិខ្មែរទាំងមូល ទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស ដោយមិនបែងចែកអំពីនិន្នាការនយោបាយ អតីតកាល ជំនឿសាសនា ដើមកំណើតជាតិ និងឋានៈក្នុងសង្គម រួបរួមសាមគ្គីគ្នា ការពារមាតុភូមិ ការពាររាល់សមិទ្ធផលនៃសង្គមជាតិថែរក្សាសន្ដិភាព ស្ថិរភាពនយោបាយ សន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈឲ្យបានរឹងមាំ ដើម្បីធានាដល់ដំណើរការអភិវឌ្ឍប្រទេសជាតិ។

គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នយោបាយប្រជាធិបតេយ្យសេរី ពហុបក្ស ខិតខំពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋាន ស្របតាមសំណូមពរនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ បន្កកសាងកម្ពុជា ជានីតិរដ្ឋដ៏រឹងមាំ ដែលមានប្រព័ន្ធច្បាប់គ្រប់គ្រាន់ មានការអប់រំផ្សព្វផ្សាយច្បាប់ទូលំទូលាយ មានការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព និងមានយុត្តិធម៌សង្គម។ រាំងស្កាត់ការរំលោភច្បាប់ និទ្ទណ្ឌភាព អំពើហិង្សា និងការរើសអើងគ្រប់រូបភាព។

គណបក្សប្រជាជនកម្ពុជា គោរពសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាជន លើកស្ទួយសេរីភាពខាងសារព័ត៌មាន និងការបញ្ចេញមតិ ធានាសមភាពចំពោះមុខច្បាប់សម្រាប់ប្រជាជនគ្រប់រូប ពង្រឹងសមធម៌ ក្នុងការទទួលបានពីរដ្ឋ នូវផលប្រយោជន៍ខាងសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ អប់រំ សុខាភិបាល និងសេវាសាធារណៈផ្សេងៗទៀត។ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងសង្គមស៊ីវិល ដោយឈរលើគោលការណ៍នីតិរដ្ឋ។

គណបក្សប្រជាជនកម្ពុជា បន្ដជំរុញការអនុវត្តកំណែទម្រង់រដ្ឋដ៏ស៊ីជម្រៅ និងទូលំទូលាយជាអាទិ៍ កំណែទម្រង់កងកម្លាំងប្រដាប់អាវុធ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាដើម ដើម្បីធានាអភិបាលកិច្ចល្អនៅគ្រប់ថ្នាក់។ លើកកម្ពស់ស្មារតីចូលរួមដ៏សកម្ម របស់ប្រជាជន ក្នុងដំណើរការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ។

គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឲ្យមានកំណើនខ្ពស់ ប្រកបដោយចីរភាពផ្សាភ្ជាប់នឹងការបែងចែក ធនធានប្រកបដោយសមធម៌ និងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព។ ជំរុញការអភិវឌ្ឍវិស័យឯកជនអោយបានខ្លាំងក្លា ដោយចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ច។ បង្កើនការងារ និងពង្រឹកមុខរបរសម្រាប់ប្រជាជន ខិតខំកាត់បន្ថយអត្រានៃភាពក្រីក្រជាង១{98b3f5c68390df4898e9a755133e507753ab5f372f07a0cae4249ad4944ef6b9} ក្នុង១ឆ្នាំ។

គណបក្សប្រជាជនកម្ពុជា ខិតខំសម្រេចគោលដៅ «ការអប់រំសម្រាប់ទាំងអស់គ្នា» ផ្សាភ្ជាប់កាអប់រំ និងបណ្តុះបណ្តាលជាមួយ សំណូមពរ នៃការអភិវឌ្ឍ។ លើកកម្ពស់ការផ្តល់សេវាសុខាភិបាលជូនប្រជាជន ប្រកបដោយ ប្រសិទ្ធភាព សមធម៌ និងនិរន្តរភាព។ពង្រឹងពង្រីកសេវាសង្គមកិច្ចសម្រាប់ក្រុម ជនងាយរងគ្រោះ សំដៅលើកកម្ពស់លក្ខខណ្ឌនៃការរស់នៅ និងបង្កលក្ខណៈអោយគេបានផ្សាភ្ជាប់ជាមួយ និងចរន្តនៃការអភិវឌ្ឍ។

គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នយោបាយ ការបរទេស អព្យាក្រឹត សន្តិសហវិជ្ជមាន និងមិនចូលបក្សសម្ព័ន្ធ ដែលមានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្រប់ប្រទេស។ បន្តជំរុញការធ្វើសមាហរណកម្ម កម្ពុជាជាមួយសហគមន៍អន្តរជាតិ ទំាងក្នុងខណ្ឌតំបន់ ទាំងក្នុងខណ្ឌពិភពលោក ខិតខំទាញបង្កើនកិច្ចសហប្រតិបត្តិការពីគ្រប់ដៃគូអភិវឌ្ឍ។ ដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ដោយសន្តិវិធី ដើម្បីកសាងខ្សែបន្ទាត់ព្រំដែន ប្រកបដោយ សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍ។ បង្កើនការចូលរួមដ៏សកម្មរបស់កម្ពុជា ក្នុងការដោះស្រាយកិច្ចការអន្តរជាតិទំាំងទ្បាយ រួមទាំងការចូលរួមបេសសកម្មថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅតាមបណ្តាប្រទេសមួយចំនួន។

* គោលនយោបាយចំពោះយុវជន

លើកកម្ពស់តួនាទីរបស់យុវជនអោយជាកម្លាំងស្នូល និងជាកម្លាំងពិតបន្តវេនរបស់សង្គមជាតិទៅថ្ងៃមុខ។ បង្កើនការអប់រំបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈ មុខជំនាញដែលឆ្លើយតបទៅនឹងទីផ្សារការងារ លើកកម្ពស់ការអប់រំសីលធម៌ និងការថែទាំសុខភាពរបស់យុវជន។ ខិតខំបញ្ចូលតម្រូវការរបស់យុវជនក្នុងផែនការអភិវឌ្ឍនៅគ្រប់កម្រិត។ អនុវត្តជាជំហានៗនូវនយោបាយ យុវភាវូបនីយកម្មក្នុងការផ្តល់ការទទួលខុសត្រូវ នៅគ្រប់លំដាប់ថ្នាក់។

* គោលនយោបាយចំពោះស្រ្តី

លើកកម្ពស់តួនាទី និងស្ថានភាពរបស់ស្រី្តក្នុងសង្គម ដោយបន្តជំរុញការអនុវត្តយុទ្ធសាស្រ្តបញ្ច្រាបយេនឌ័រ នៅក្នុងកម្មវិធី និងសកម្មភាពទូទៅនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ការពង្រឹងសិទ្ធិរបស់ស្រ្តីក្នុងការទទួលបានការថែទាំសុខភាពការសិក្សា ការបណ្តុះបណ្តាលវិជ្ជាជីវៈ ឱកាសការងារ ការបង្កើនចំណូល ដោយឯករាជ្យ និងការការពារស្រី្តខាងផ្លូវច្បាប់។ បង្កើនសមាមាត្រ នៃការចូលរួមរបស់ស្រ្តីនៅគ្រប់កម្រិត អោយបានជាអតិបរមា ក្នុងស្ថាប័នជាតិ និងអង្គការ សង្គមផ្សេងៗ សំដៅពង្រីកលទ្ធភាពអោយស្រ្តីបានចូលរួមកាន់តែសកម្ម ក្នុងការធ្វើសេចក្តីសម្រេចនានា ការកសាងផែនការ ការអភិវឌ្ឍ និងអភិបាលកិច្ច ទំាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋាន៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com