ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅខេត្តសៀមរាប…

ក្នុងកិច្ចស្វាគមន៍របស់លោក ទៀ សីហា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនខេត្ត បានបញ្ជាក់ថា ការរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដើមី្បសម្តែងនូវកតញ្ញូតាធម៌ ចំពោះគណបក្ស ដែលជានិច្ចកាលប្រកាន់ ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ក្នុងការបម្រើផលប្រយោជន៍ ដ៏ឧត្តុង្គឧត្តមរបស់ជាតិមាតុភូមិ និងប្រជាជន។

លោកក៏បានគូសបញ្ជាក់ពីការពង្រឹង ពង្រីកនូវរចនាសម្ព័ន្ធខ្សែរយៈអង្គការចាត់តាំង និងកសាងសមាជិក គណបក្សខេត្តសៀមរាប ព្រមទាំងបានលើកឡើងពីការធានានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាព សុវត្ថិភាពជូនសាធារណជនទូទៅ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងបង្កលក្ខណៈងាយស្រួល ក្នុងការបង្កើនទំនុកចិត្តដល់អ្នកវិនិយោគ និងប្រជាពលរដ្ឋមានលទ្ធភាពប្រកបធ្វើអាជីវកម្ម បានធ្វើឲ្យសេដ្ឋកិច្ចគ្រួសារមានភាពប្រសើរឡើង ព្រមមានកិច្ចអភិវឌ្ឍន៍របស់ខេត្តលើគ្រប់វិស័យទៀតផង។

ក្នុងនោះសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអាននូវសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងក្នុងពិធីមិទ្ទិញខួបលើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានខ្លឹមសារបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដែលដើមឡើយជាគណបក្សប្រជាជនបដិវត្តខ្មែរ បង្កើតឡើងដើមី្បផលប្រយោជន៍របស់ប្រជាជន ហើយមកដល់ថ្ងៃនេះ មានអាយុកាល ៦៨ឆ្នាំហើយ ដែលជាគណបក្សចាស់ទុំខាងនយោបាយ និងបានចូលរួមតស៊ូរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា រំដោះជាតិឲ្យរួចផុតពីពួកអាណានិគម ចក្រពត្តិនិយម និងបានផ្តួលរំលំរបបកម្ពុជា ប្រជាធិបតេយ្យប្រល័យពូជសាសន៍ នាថ្ងៃ៧ មករា ១៩៧៩ បានបើកឡើងនូវទំព័រថ្មីនៃប្រវត្តិសាស្ត្រ កសាងមាតុភូមិរបស់ប្រជាជាតិខ្មែរឡើងវិញ។

សម្តេចពិជ័យសេនា ក៏បានគូសបញ្ជាក់ថា រយៈពេលជិត៤០ឆ្នាំ បន្ទាប់ពីថ្ងៃជ័យជំនះ ៧មករា ក្រោមកិច្ចដឹកនាំរបស់ សម្តេចអគ្គមហាទាំងបី ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យសម្រេចជោគជ័យដ៏ធំធេងលើគ្រប់វិស័យ។ ដើមី្បថែរក្សាការពាររាល់សមទ្ធិផល នៃសង្គមជាតិឲ្យបានគង់វង្ស និងដណ្តើមជោគជ័យធំៗ ក្នុងការកសាង អភិវឌ្ឍមាតុភូមិ និងលើកស្ទួយជីវភាពរបស់ប្រជាជន។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានលើកឡើងពីគោលដៅចម្បងៗ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តពង្រឹងសន្តិភាពស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ឲ្យបានរឹងមាំ និងជំរុញការកសាង អភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ ប្រកបដោយនិរន្តរភាព ដែលជាសរសរស្តម្ភគ្រឹះដ៏រឹងមាំ ក្នុងការសម្រេចគោលដៅ របស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេល០៥ឆ្នាំខាងមុខ ក្នុងការអភិវឌ្ឍបម្រើប្រទេសជាតិ ក្នុងការឆ្លើយតបទៅឆន្ទះម្ចាស់ឆ្នោត។

សម្តេចពិជ័យសេនា បានបញ្ជាក់ផងដែរថា គណបក្សប្រជាជនកម្ពុជា គាំទ្រពេញទំហឹង ពីការខិតខំរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ ក្នុងការជំរុញអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ឲ្យមានប្រសិទ្ធភាព ដើមី្បសម្រេចនូវគោលដៅជាយុទ្ធសាស្ត្រទាំង៤ ដែលបានកំណត់ក្នុងគោលដៅអភិវឌ្ឍន៍សហស្សវត្សកម្ពុជា ព្រមទាំងពង្រឹងសមត្ថភាព និងអភិបាលកិច្ចនៃស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ក្នុងសារលិខិតក៏បានលើកពីប្រវត្តិនៃសកម្មភាពនយោបាយ របស់គណបក្សប្រជាជនកម្ពុជា គឺជាប្រវត្តិនៃការដឹកនាំប្រកដោយភាពក្លាហាន ឥតរាថយ នៅគ្រប់ដំណាក់កាលធំៗ នៃប្រវត្តិសាស្ត្រ នៅលើមាគ៌ានយោបាយ ដែលមានគោលដៅច្បាស់លាស់ មានភាពប្រាកដនិយម និងមានចក្ខុវិស័យវែងឆ្ងាយ ដើមី្បផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម បំផុតរបស់ជាតិ។

ឆ្លងកាត់រយៈពេល៤ទសវត្ស នៃដំណើរការតស៊ូសង្រ្គោះអាយុជីវិតប្រទេសជាតិ ការស្តារកសាង និងការពារ មាតុភូមិចាប់ពីជ័យជម្នះ៧មករាមក កម្ពុជាដកស្រង់បាននូវមេរៀន ដ៏មានតម្លៃមួយចំនួន ដែលមានសារៈសំខាន់បំផុតសម្រាប់ អនាគតប្រទេសជាតិកម្ពុជា។ ឆ្លងតាមជ័យជម្នះដ៏ត្រចះត្រចង់ របស់គណបក្សប្រជាជនកម្ពុជា បានបង្ហាញថា ប្រជាជនកម្ពុជាត្រូវការចាំបាច់ និងជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដើមី្បធានានូវសន្តិភាព ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម លើកស្ទួយជីវភាពប្រជាជន និងបន្តកែទម្រង់លើគ្រប់វិស័យតទៅមុខទៀត។ ក្នុងនោះ ដែរសម្តេចពិជ័យសេនា ក៏បានលើកផងដែរ អំពីប្រវត្តិនៃទិវាចងចាំ ក្នុងដំណើរឆ្ពោះទៅរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត របស់វីរៈភាពនៃថ្នាក់ដឹកនាំ ក្នុងការប្តូរនូវអាយុជីវិត ដើមី្បជាតិមាតុភូមិកម្ពុជា ព្រមទាំងបានលើកផងដែរ អំពីស្ថានភាពនយោបាយក្នុង និងក្រៅប្រទេសផងដែរ។
សម្តេចក៏បានអំពាវនាវ ដល់គណៈកម្មាធិការគណបក្សនៅគ្រប់ថ្នាក់ មន្ត្រី និងសមាជិកសមាជិកាគ្រប់រូប សូមលើកកម្ពស់ប្រពៃណីស្នេហាជាតិ ស្រឡាញ់ប្រជាជន ខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង បន្តចូលរួមសកម្មភាព ក្នុងការកសាងសមាជិកគណបក្ស ឲ្យកាន់តែរឹងមាំលើគ្រប់វិស័យ សំដៅលើកកម្ពស់ សមត្ថភាពដឹកនាំរបស់បក្ស ឲ្យសម្រេចបានសមទ្ធិផលធំៗ ព្រមទាំងសូមជនរួមជាតិទាំងមូល រួមសាមគ្គីគ្នាជាធ្លុងមួយ ជុំវិញរាជរដ្ឋាភិបាលក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ដើមី្បសង្គមជាតិខ្មែរទាំងមូល ព្រមទាំងរក្សាខ្ជាប់នូវឧត្តម គតិស្នេហាជាតិ ស្រឡាញ់ប្រជាជន ពង្រឹងសាមគ្គីភាព ធ្វើតែអំពើល្អ និងជៀសវាងនូវរាល់ទង្វើមិនត្រឹមត្រូវ ដោយបំពានលើគោលការណ៍គណបក្ស ច្បាប់រដ្ឋ ដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់ប្រជាជន។

ក្នុងនោះដែរក៏មានតំណាងសមាជិកសមាជិកានៃអង្គមិទ្ទិញ បានឡើងមានចំណាប់អារម្មណ៍ និងប្តេជ្ញាចិត្ត គាំទ្រនូវស្មាតី នៃខ្លឹមសារខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ព្រមទាំងប្រឆាំងដាច់ខាត នូវគ្រប់រាល់ល្បិចកលរបស់គណបក្សនយោបាយណា និងមជ្ឈដ្ឋានណា ដើមី្បបម្រើផលប្រយោជន៍របស់ខ្លួន៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com