ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

អាជ្ញាធរចុះពិនិត្យការដ្ឋានសាងសង់អគារមួយកន្លែង សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកងខ្លាចថាសង់គ្មានច្បាប់……

មន្ត្រីសាលាខណ្ឌបឹងកេងកង បានឲ្យដឹងថា ការចុះពិនិត្យអគារខុសប្រក្រតីមួយនេះ បានធ្វើឡើងក្រោមការបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ បទបញ្ជានេះក៏ស្របនឹងការ ប្រកាសបញ្ជាឲ្យអភិបាលខណ្ឌទាំង១៤ ត្រូវត្រួតពិនិត្យមើលរាល់អគារ ដែលសាងសង់ឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

អភិបាលរាជធានីភ្នំពេញ បានព្រមានថា អភិបាលខណ្ឌរូបណា ដែលបណ្តាលឲ្យមានអគារខុសលក្ខណៈបច្ចេកទេស សាងសង់ឡើងក្នុងដែនសមត្ថកិច្ចខ្លួន នឹងត្រូវទទួលរងវិន័យរដ្ឋបាល និងទទួលខុស្រូវចំពោះមុខច្បាប់។

មន្ត្រីសាលាខណ្ឌ បានឲ្យដឹងទៀតថា អាជ្ញាធរចង់ឲ្យវិស្វករ នៃការសាងសង់អគារ នៅសង្កាត់ទួលស្វាយព្រៃ១ នៅខណ្ឌបឹងកេងកងនេះ ត្រូវបង្ហាញឲ្យលម្អិតថា អគារធ្វើពីដែកនេះ មានទម្របានត្រឹមត្រូវ ដែលអាចផ្ទុកអ្នកចូលទស្សនា ឬភ្ញៀវចូលអគារនេះបានដែរទេ? មន្ត្រីបានឲ្យធ្វើកោសល្យវិច្ច័យថា តើសំណង់នេះ អាចដាក់បានចំនួនកម្រិតណា ចេញដោយវិស្វករណា ឬចេញដោយវិស្វករឯករាជ្យមួយណា ដែលឲ្យអាជ្ញាធរទទួលស្គាល់បាន។

លោកបញ្ជាក់ថា «សំណង់នេះវាដូចគ្នានឹងសំណង់នៅកំពង់សោមដែរ ដែលធ្វើអំពីដែក។ ក្នុងនាមខ្ញុំជាអាជ្ញាធរ ខ្ញុំសុំឲ្យមានធ្វើគម្រោងឡើង ឲ្យបានច្បាស់លាស់ មានច្បាប់បង្ហាញមក។ ឥឡូវនេះខ្ញុំឃាត់សិនហើយ»។ ជាលទ្ធផលមន្រ្តីអាជ្ញាធរបានសម្រេចផ្អាក មិនឲ្យដំណើរការសាងសង់ទៀតនោះឡើយ ដោយរង់ចាំការពិនិត្យមើលគ្រប់លក្ខណៈសិន។

នៅក្នុងលិខិតរបស់ខ្លួនកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា «កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានណែនាំជាប្រចាំ ដល់រដ្ឋបាលខណ្ឌឲ្យយកចិត្តទុកដាក់ទប់ស្កាត់ រាល់សំណង់ដែលគ្មានលិខិតអនុញ្ញាតសាងសង់ និងសំណង់ខុសលិខិតអនុញ្ញាត ក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ។ ប៉ុន្ដែទោះបីជាមានការណែនាំជាច្រើនលើកច្រើនសាររួចហើយក៏ដោយ ក៏រដ្ឋបាលរាជធានីភ្នំពេញនៅតែសង្កេតឃើញថា សំណង់ដែលគ្មានលិខិតអនុញ្ញាតសាងសង់ និងសំណង់ខុសលិខិតអនុញ្ញាតសាងសង់ នៅតែកើតឡើងជាបន្ដបន្ទាប់ ក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ»

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com