ជនបង្កដែលតុលាការសម្រេចឃុំខ្លួននោះឈ្មោះ ហេង គឹមហ៊ អាយុ៣៣ឆ្នាំ មុខរបរប្រធានសាខាមីក្រូហិរញ្ញវត្ថុ LO LC មានទីលំនៅបច្ចុប្បន្នភូមិពោធិកណ្ដាល ឃុំត្រើយស្លា ស្រុកស្អាង ។ ជនបង្កបើកបររថយន្តម៉ាកតូយូតាហាយឡែនឌ័រ ពណ៌ក្រហម ពាក់ស្លាកលេខ សៀមរាប 1B-2869។
ចំណែកជនរងគ្រោះជាអ្នកជិះកង់ ឈ្មោះ គង លឹមអូន ភេទស្រី អាយុ៦៤ឆ្នាំ មានមុខរបរកសិករមានទីលំនៅភូមិឃុំកើតហេតុខាងលើ។
យោងតាមមាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក បានចែងថា ជនណាបើកបរដោយធ្វេស ប្រហែសខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចបណ្តាលឲ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទា ទោសដាក់ ពន្ធនាគារ ពី១ឆ្នាំ (មួយឆ្នាំ) ទៅ៣ឆ្នាំ (បីឆ្នាំ) និងពិន័យជាប្រាក់ពី ៤០០០០០០រៀល (បួនលានរៀល) ទៅ១៥០០០០០០រៀល (ដប់ប្រាំលានរៀល)៕