ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

សម្ដេចតេជោ ហ៊ុន សែន៖ ទឹកប្រាក់ឧបត្ថម្ភជូនជនរងគ្រោះក្នុងហេតុការណ៍ បាក់រលំអគារគិតត្រឹមម៉ោង១២ថ្ងៃនេះ សរុប២,១៩៨,៤០០ដុល្លារ, គ្រួសារអ្នកស្លាប់ម្នាក់ៗទទួលបានជិត៨ម៉ឺនដុល្លារ

សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា ថវិកានេះត្រូវបានឧបត្ថម្ភជូនអ្នករបួសក្នុងម្នាក់១ម៉ឺនដុល្លារសម្រាប់២៤នាក់ ឯ២នាក់ទៀត ដែលស្ថិតក្រោមគំនរបាក់បែកប្រមាណជិត៦០ម៉ោង ដែលនៅរស់រានមានជីវិតដោយសារការជួយសង្រ្គោះ ត្រូវបានឧបត្ថម្ភក្នុងម្នាក់ចំនួន៣ម៉ឺនដុល្លារ សរុបអ្នករបួសចំណាយអស់៣០ម៉ឺនដុល្លារ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ថវិកានៅសល់១,៨៩៨,៤០០ដុល្លារ ត្រូវបែងចែកស្មើៗគ្នា សម្រាប់អ្នកស្លាប់ចំនួន២៨នាក់ ដែលក្នុងមួយនាក់ទទួលចំនួន៦៧,៨០០ដុល្លារនេះ មិនគិតពីថវិការាជរដ្ឋាភិបាល១ម៉ឺនដុល្លារ ដែលជូនដល់គ្រួសារអ្នកស្លាប់មួយចំនួន ក្រោយ១ថ្ងៃនៃថ្ងៃកើតហេតុផងទេ។

តាមរយៈ Facebook នៅរសៀលថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញសារយ៉ាងដូច្នេះថា៖ «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ក្នុងហេតុការបាក់អាគារកម្ពស់៧ជាន់នៅខេត្តព្រះសីហនុ ដែលធ្វើឲ្យប្រជាជនជាទីស្រឡាញ់របស់យើងស្លាប់២៨នាក់ របួស២៦នាក់ ក្រៅពីព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែជាទីគោរពសក្ការៈ និងជំនួយឧបត្ថមរបស់ព្រឹទ្ធសភា រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពជា។ ខ្លួនខ្ញុំបានអំពាវនាវសុំសប្បុជនជួយឧបត្ថម្ភបន្ថែម ដែលមកដល់ម៉ោង១២ ថ្ងៃទី២៥ ខែមិថុនានេះ ទទួលទឹកប្រាក់គិតជាដុល្លារ ចំនួន២,១៩៨,៤០០ដុល្លារអាមេរិក។

ថវិកានេះ ត្រូវបានឧបត្ថម្ភជូនអ្នករបួសក្នុងម្នាក់១ម៉ឺនដុល្លារ សម្រាប់២៤នាក់ ឯ២នាក់ទៀត ដែលស្ថិតក្រោមគំនរបាក់បែកប្រមាណជិត៦០ម៉ោង ដែលនៅរស់រានមានជីវិត ដោយសារការជួយសង្រ្គោះត្រូវបានឧបត្ថម្ភ ក្នុងម្នាក់ចំនួន៣ម៉ឺនដុល្លារ។ សរុបអ្នករបួសចំណាយអស់៣០ម៉ឺនដុល្លារ។

ថវិកានៅសល់១,៨៩៨,៤០០ដុល្លារ ត្រូវបែងចែកស្មើៗគ្នា សម្រាប់អ្នកស្លាប់ចំនួន២៨នាក់ ដែលក្នុងមួយនាក់ទទួលចំនួន៦៧,៨០០ដុល្លារនេះ មិនគិតពីថវិការាជរដ្ឋាភិបាល១ម៉ឺនដុល្លារ ដែលជូនដល់គ្រួសារអ្នកស្លាប់មួយចំនួន ក្រោយ១ថ្ងៃ នៃថ្ងៃកើតហេតុផងទេ។

លោក សេង ទៀង នាយករងខុទ្ទកាល័យរបស់ខ្ញុំ នឹងរៀបចំជូនក្រុមគ្រួសារសពតាមរយៈធានាគារ ដើម្បីធានាសុវត្ថិភាពសម្រាប់ក្រុមគ្រួសារសព។ ខ្ញុំសូមអរគុណចំពោះសប្បុសជនទាំងអស់ ដែលបានជួយជាថវិកា សម្រាប់ជនរងគ្រោះទាំងអ្នកស្លាប់ទាំងអ្នករបួស ដោយមិនគិតពីនិន្នាការនយោបាយ។

ជាថ្មីម្តងទៀតសូមអរគុណ និងកោតសសើរចំពោះកម្លាំង ដែលបានចូលរួមជួយរុករក និងជួយសង្រ្គោះដែលបានបង្ហាញនូវការទទួលខុសត្រូវ ផ្តល់នូវក្តីអាណិតស្រឡាញ់ចំពោះជនរងគ្រោះ ក្នុងឋានៈជាជនរួមឈាមដូចគ្នា។ សូមអរគុណផងដែរ ដល់កម្មករ និងអ្នកបច្ចេកទេសចិន ដែលបានចូលរួមក្នុងកិច្ចការនេះ តាំងពីការចាប់ផ្តើមរហូត ដល់ការងារត្រូវបានបញ្ចប់។ ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អ ក្នុងគ្រាលំបាក»

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com