ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

បើកការដ្ឋានស្ថាបនាជួសជុលផ្លូវបេតុងតម្លៃប្រមាណកន្លះលានដុល្លារ នៅភូមិតាងួន២ និងភូមិចំការឪឡឹក ខណ្ឌពោធិ៍សែនជ័យ…..

ពិធីបើកការដ្ឋាននេះ បានធ្វើឡើងនៅនាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រោមគំរោងថវិការអភិវឌ្ឍន៍ខណ្ឌឆ្នាំ២០១៩។

លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ដែលអញ្ជើញបើកការដ្ឋាននេះ បានលើកឡើងថា ផ្លូវនេះមានសារសំណាស់ ក្នុងការបញ្ចៀសចរាចរណ៍ពីកំណាត់ផ្លូវសហព័ន្ធរុស្សី ពិសេសមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលមានការកកស្ទះ ឬពេលមនប្រតិភូអន្តរជាតិម្តងៗ យានយន្តគ្រប់ប្រភេទ អាចបង្វៀងមកតាមផ្លូវនេះបាន។

ដោយមើលឃើញពីសារៈសំខាន់បែបនេះហើយ បានជាសាលាខណ្ឌពោធិ៍សែនជ័យ ក្រោមកិច្ចគាំទ្រពីសាលារាជធានីភ្នំពេញ បានសំរេចទំលាក់ថវិកាជិត ២ពាន់លានរៀល ក្នុងឆ្នាំ២០១៩នេះ មកជួសជុលកែលំអរផ្លូវនេះឱ្យបានប្រសើឡើង។

ជាការពិតណាស់ ក្នុងពេលដំណើរការស្ថាបនាផ្លូវនេះ ពិតជាជួបបញ្ហាច្រើន ពិសេសប៉ះពាល់ដល់ផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមសងខាងផ្លូវនេះ តែដើម្បីបានផ្លូវធំទូលាយ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាយោគយល់អធ្យាស្រ័យ និងចូលរួមជាមួយអាជ្ញាធរ ក្នុងការបង្ខិតរបង ឬដីធ្លីដែលប៉ះពាល់ ដើម្បីឱ្យក្រុមហ៊ុនទទួលការ ដំណើរការអនុវត្តគំរោងឱ្យបានរលូន តាមការគ្រោងទុក។

ទន្ទឹមនឹងនេះ សូមឱ្យអាជ្ញាធរភូមិ-សង្កាត់ រួមសហការជាមួយក្រុមហ៊ុនទទួលការ ត្រូវដាក់ស្លាកសញ្ញាបង្វៀងផ្លូវ និងជួយសម្រួលចរាចរណ៍ ដល់អ្នកដំណើរឱ្យប្រើផ្លូវវាងបណ្តោះអាសន្ត តាមលទ្ធភាព ដើម្បីកុំឱ្យប៉ះពាល់ដល់សកម្មភាពការងារ ដែលនាំឱ្យការអនុវត្តគំរោងមានភាពយឺតយ៉ាវ។

ក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌ បានណែនាំដល់ក្រុមហ៊ុនទទួលការ ត្រូវអនុវត្តឱ្យត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេ ជាពិសេសបើធ្វើកន្លែងណា ត្រូវកំណត់ប្រវែងឱ្យច្បាស់លាស់ ប្រវែង ៥០ម៉ែត្រ ឬ១០០ម៉ែត្រ ត្រូវធ្វើឱ្យចប់សិន ទាំងការដាក់ប្រព័ន្ធលូ និងចាក់បេតុង ហើយចាំបន្តទៅមុខទៀតព្រោះថា ផ្លូវនេះចង្អៀត មានចរាចរណ៍មមាញឹកណាស់ មិនអាចបិទទាំងស្រុងបានទេ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com