ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

ឧបទ្ទវហេតុបាក់រលំអគារនៅខេត្តព្រះសីហនុ៖ អ្នករបួសកើនឡើង២១នាក់ ខណៈអ្នកស្លាប់៧នាក់, អាជ្ញាធរនិងកម្លាំងសមត្ថកិច្ចកំពុងបន្តជួយសង្រ្គោះអ្នកជាប់ក្នុងគំនរអគារ

តាមសេចក្តីប្រកាសព័ត៌មាន ដែលទទួលបាននៅរសៀលថ្ងៃនេះ បានបញ្ជាក់ថា «រហូតមកទល់នឹងម៉ោង ១៤រសៀលនេះ បានបណ្តាលឱ្យមនុស្សចំនួន ៧នាក់ ស្លាប់ (ស្រ្តីម្នាក់ និងរបួសចំនួន ២១នាក់។ ក្រុមការងារសង្គ្រោះបន្ទាន់របស់រដ្ឋបាល ខេត្តព្រះសីហនុ ដោយមានការចូលរួមសហការពីភាគីពាក់ ព័ន្ធនានាបាននិងកំពុងបន្តការជួយសង្គ្រោះជនរងគ្រោះបន្តទៀត ដែលកំពុងតែជាប់នៅក្នុងអគារដួលរលំនេះ។

រដ្ឋបាលខេត្ពព្រះសីហនុ រួមជាមួយក្រុមគ្រូពេទ្យជំនាញៗ បាននិងកំពុងផ្តល់នូវការព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុតចំពោះអ្នករងរបួស និងចាត់ចែងគាំទ្រចំពោះអ្នកដែលស្លាប់បាត់បង់ជីវិត ដើម្បីធ្វើបុណ្យតាមប្រពៃណី។ ចំពោះជនរងគ្រោះដែលបាត់បង់ជីវិត រដ្ឋបាលខេត្តបានរៀបចំជាក្តារមឈូស និងថវិកា២លានរៀល អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ ចូលរួមថវិកា បន្ថែម ៥០ម៉ឺនរៀល ជូនគ្រួសារសពនីមួយៗ ហើយអជ្ញាធរបាន និងធ្វើការទំនាក់ទំនងគ្រសារសពដើម្បីដឹកសពទៅជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យ តាមប្រពៃណី។

ក្នុងករណីក្រុមគ្រួសារចង់រៀបចំពិធី បុណ្យសពនៅខេត្តព្រះសីហនុ រដ្ឋបាលខេត្តនឹងរៀបចំពិធីបុណ្យសពរួមនៅវត្តឥន្ទញ្ញាណ (វត្តក្រោម) ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុ សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ចំពោះក្រុមគ្រួសារនៃជនរងគ្រោះដែលបានបាត់បង់ជីវិត និងអ្នករងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍ដ៏អាក្រក់នេះ។

សមត្ថកិច្ចបានសម្រេចឃាត់ខ្លួនមនុស្ស៤នាក់យកទៅសួរនាំ ក្នុងនោះមានម្នាក់ជាថៅកែម៉ៅការសំណង់ និង៣នាក់ទៀតជាអ្នកពាក់ព័ន្ធ។

ទីតាំងសំណង់អគារនេះមានទំហំទទឹង១៥ម៉ែត្រ បណ្ដោយ៣០ម៉ែត្រ និងកំពុងដំណើរការសាងសង់ បានប្រមាណ៧០ ទៅ៨០ភាគរយ។ បច្ចុប្បន្នក្រុមការងារកំពុងបន្ដសង្គ្រោះ ជនរងគ្រោះបន្ថែមទៀត ដែលគេសង្ស័យថា កំពុងស្ថិតនៅក្នុងគំនរអគារនោះ។

អាជ្ញាធរខេត្តបញ្ជាក់ទៀតថា ការដ្ឋានសំណង់នេះមានម្ចាស់ឈ្មោះ Chen Kun ភេទប្រុស អាយុ៣៩ឆ្នាំ បានជួលដីសម្រាប់សាងសង់អគារពីឈ្មោះ ញឹក ហ៊ុយ ភេទប្រុស ជនជាតិខ្មែរ អាយុ៦៥ឆ្នាំ ហើយបានម៉ៅការសាងសង់ដោយក្រុមហ៊ុន XI GANG TANG GONG GOU JI HAISAO មានថៅកែម៉ៅការសាងសង់ឈ្មោះ DENG XING GUI ភេទប្រុស អាយុ៤៨ឆ្នាំ និងអ្នកម៉ៅការបូកជញ្ជាំងអគារឈ្មោះ GAO YU ភេទប្រុស អាយុ២៩ឆ្នាំ៕

 

 

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com