ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

អគ្គិភ័យឆេះឃ្លាំងស្ដុកហ្គាស និងផ្ទះវីឡារបស់មន្រ្តីនគរបាលនៅខណ្ឌឫស្សីកែវ សមត្ថកិច្ចប្រើប្រាស់ឡានទឹកជិត ១០០ជើង, ទំហំនៃការខូចខាតខ្ទង់សែនដុល្លារ

របាយការណ៍របស់សមត្ថកិច្ច ដែលបានបញ្ជាក់ថា ឃ្លាំង និងផ្ទះវីឡាខាងលើ មានម្ចាស់ឈ្មោះ សេង ហួត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមន្រ្តីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ហើយមូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ បណ្ដាលមកពីជាងផ្សារដែកធ្វើឲ្យធ្លាក់កម្ទេចធូបផ្សារដែកបង្កជាអគ្គិភ័យ។

ដោយឡែក ទំហំនៃការខូចខាត ឆេះឃ្លាំងស្តុកទុកហ្គាស និងចង្រ្កានហ្គាស សង់ពីថ្មេបេតុងប្រក់ស័ង្កសី ទំហំ២០ម៉ែត្រ គុណ២៨ម៉ែត្រ អស់ចំនួន០១ឃ្លាំង (អស់ទាំងស្រុង) និងឆេះផ្ទះវីឡានៅជាន់ទី២, ជាន់ទី៣ និងទី៤ ឆេះអស់ទាំងស្រុង ព្រមទាំងសម្ភារមួយចំនួនធំទៀត ដោយគិតជាទឹកប្រាក់អស់ប្រមាណខ្ទង់សែនដុល្លារ។

សមត្ថកិច្ចបានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការនៃការជួយសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១៨គ្រឿង ប្រើប្រាស់ទឹកអស់៥២ឡាន, រថយន្តអគ្គិភ័យ ក្រសួងមហាផ្ទៃ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់០៦ឡាន, រថយន្តអគ្គិភ័យ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់២០ឡាន, រថយន្តអគ្គិភ័យ OCIC ជ្រោយចង្វា ចំនួន០៧គ្រឿង ប្រើប្រាស់ទឹកអស់១៤ឡាន, រថយន្តអគ្គិភ័យសាលាខណ្ឌឫស្សីកែវ ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន, រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន និងរថយន្តអគ្គិភ័យស្រាបៀរហ្គេនស្បឺត ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន។

យ៉ាងណាមិញ ក្នុងគ្រោះថ្នាក់សង្គមមួយនេះ មិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់ស្លាប់ ឬរបួសធ្ងន់ធ្ងរនោះទេ ពោលរងរបួសស្រាល២នាក់ ទី១៖ឈ្មោះ សេក ធឿន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរមន្រ្តីនគរបាលជាតិ និងទី២៖ឈ្មោះ ឡៃ អៀង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកអគ្គិភ័យក្រុមហ៊ុនOCIC ទីក្រុងជ្រោយចង្វារ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com