ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

ផ្ទះថ្មី២ខ្នង អំណោយរបស់កាកបាទក្រហមកម្ពុជា បានប្រគល់ជូនពលរដ្ឋងាយរងគ្រោះបំផុត ចំនួន២គ្រួសារ នៅខេត្តកំពង់ឆ្នាំង និងពលរដ្ឋ ៤២គ្រួសារទៀត ទទួលអំណោយសម្រាលការលំបាក

ផ្ទះទាំងពីរខ្នងនេះ ប្រើរយៈពេលសាងសង់អស់ចំនួន ៧០ថ្ងៃ ដែលផ្ទះនីមួយៗចំណាយថវិកា ៥,២៤៤.៥០ដុល្លារ មានទំហំ ៤ម៉ែត គុណ៦ម៉ែត សង់ពីថ្ម ប្រក់ហ្វីប្រូ ក្រាលការ៉ូ តតាកមុខផ្ទះស័ង្កសី និងចាក់សាបក្រោមតាកមុខផ្ទះ ៣ម៉ែត គុណ ៤ម៉ែត ត្រូវបានប្រគល់ជូនគ្រួសារទី១ ម្ចាស់ផ្ទះឈ្មោះ សៀង យ៉ាត អាយុ ៦៦ឆ្នាំ ពិការខ្វិនដៃជើង រស់នៅជាមួយចៅកំព្រា នៅភូមិតាលោក ឃុំជើងគ្រាវ ស្រុករលាប្អៀរ និងគ្រួសារទី២ ម្ចាស់ផ្ទះឈ្មោះ សួន អ៊ុន អាយុ ៥១ឆ្នាំ ស្ត្រីមេម៉ាយកូនមួយ កន្លងមករស់នៅក្រោមផ្ទះអ្នកជិតខាង នៅភូមិគោកណាំង ឃុំតាំងក្រសាំង ស្រុកទឹកផុស។

ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា រួមជាមួយលោក ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានពាំនាំនូវព្រះរាជបណ្តាំ និងប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងការអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះម្ចាស់ផ្ទះថ្មីទាំង ២ខ្នង និងប្រជាពលរដ្ឋទាំងអស់ ព្រមទាំងសូមផ្តាំផ្ញើឲ្យយកចិត្តទុកដាក់គិតគូរលើកកម្ពស់ជីវភាពគ្រួសារ ត្រូវខិតខំប្រកបរបរចិញ្ចឹមជីវិត ជាពិសេស ថែទាំសុខភាពឲ្យបានល្អ ពិសាទឹកឆ្អិនដាំពុះ មានអនាម័យក្នុងការរស់នៅ និងគេងក្នុងមុងជានិច្ច ជៀសវាងជំងឺគ្រុនឈាម-គ្រុនចាញ់ ដែលកំពុងរាលដាលលើមនុស្សគ្រប់វ័យ។

អំណោយសម្រាប់ប្រគល់ជូនម្ចាស់ផ្ទះថ្មីទាំងពីរ ក្នុងផ្ទះនីមួយៗទទួលបាន៖ អង្ករ មី ត្រីខ ចាន ឆ្នាំង វែក ស្លាបព្រា ខ្ទះ កន្ទេល សាប៊ូ ទឹកសុទ្ធ មុង ភួយ សារុង ក្រមា និងថវិកា​១លានរៀល។ ដោយឡែក ចាស់ៗឥតទីពឹងដែលរស់នៅជិតខាងចំនួន ៤២គ្រួសារ ក្នុង​១គ្រួសារៗ ទទួលបាន​៖ អង្ករ មី ត្រីខ មុង ភួយ សារុង ក្រមា និងថវិកា ៥ម៉ឺនរៀល៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com