រាជធានីភំ្នពេញ ៖ រថយន្ត ២គ្រឿង បុកគ្នា ពេញទំហឹង បណ្តាលអោយរថយន្ត ព្រូស ១គ្រឿង រេចង្កូតបុកចូលការដ្ឋានមួយកន្លែង តាមបណ្តោយផ្លូវលេខ៤៦៦ កែងនឹងផ្លូវលេខ៦៣ បណ្តាលអោយខូចខាតយ៉ាងដំណំ ចំណែករថយន្ត ១គ្រឿង បេីកគេចពីកន្លែងកេីតហេតុ ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាវេលាម៉ោង២២យប់ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ នេះ ។
យោងតាមប្រភពព័ត៍មានពីកន្លែងកេីតហេតុបានអោយដឹងថា ៖ មុនពេលកេីតហេតុ គេបានឃើញ បុរសម្នាក់ បេីករថយន្តម៉ាក ព្រូស ១គ្រឿង ពណ៍ស្ករ ពាក់ស្លាក់លេខកណ្តាល2A-7263 បើកបរធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៤៦៦ ក្នុងទិសដៅពីលិចទៅកើត ខណ:មកដល់ចំណុចកេីតហេតុ ក៏បុកគា្នជាមួយ រថយន្តម៉ាក LEXUS ១គ្រឿង មិនចាំស្លាកលេខ យ៉ាងពេញទំហឹង បណ្តាលអោយរថយន្ត ព្រូស ខាងលេី រេចង្កូតបុកចូលការដ្ឋានមួយកន្លែង រងការខូចខាតយ៉ាងដំណំ រីកឯរថយន្ត LEXUS វិញ ក៏បេីកចេញពីកន្លែងកើតហេតុ តែសំណាងល្អដែរមិនបង្កអោយមានមនុស្សរងរបួសនោះឡើយ ៕