តាមប្រភពនៅទីតាំងកន្លែងកេីតហេតុបានអោយដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្ដព្រូស មួយគ្រឿងដែលពាក់ស្លាក់លេខភ្នំពេញ ២AY : ៥២២៩ បានឈប់ស្ដុប ខណ:នោះស្រាប់តែម៉ូតូកង់បីឥណ្ឌាមួយគ្រឿងដែលមានពាក់ស្លាក់លេខ កណ្ដាល ១AE : ៥៥៤៣ បេីកបរក្នុងទិសដៅពីលិចមកកេីតក៏បានជ្រេមកប៉ះជាមួយនឹងរថយន្តព្រូសខាងលើបណ្ដាលឲ្យធ្លាក់កាងខាងមុខយ៉ាងដំណំហើយព្យាយាមបើករត់តែត្រូវបានរថយន្តធ្វើការដេញតាមបណ្ដាលឱ្យកង់បីក្រឡាប់ផ្ងារជើងតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកន្លែងកើតហេតុហើយធ្វើការវាស់វែងយករថយន្តនិងម៉ូតូកង់បីដើម្បីអែបខាងដើម្បីបញ្ចៀសនូវការកកស្ទះចរាចរណ៍ នឹងទុកតួនាទីនោះទៅអោយភាគីទាំងសងខាងដេីម្បីនិយាយធ្វើការចរចាគ្នាដើម្បីបញ្ចប់រឿងនៅទីតាំងកន្លែងកើតហេតុផងដែរ៕