ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

រថយន្ដដឹកឥដ្ឋបុកម៉ូតូកង់បី២គ្រឿង បណ្ដាលឲ្យស្លាប់២នាក់ និងរបួស៣នាក់ នៅសង្កាត់លេខ២ ក្រុងព្រះសីហនុ

របាយការណ៍របស់ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់នេះ បង្កដោយរថយន្តដឹកឥដ្ឋ មួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ3A-5813 អ្នកបើកបរឈ្មោះ ស៊ុ ថា អាយុ៣៧ឆ្នាំ មានទីលំនៅភូមិត្រពាំងបី ឃុំតាកែន ស្រុកឈូក ខេត្តកំពត រួមដំណើរម្នាក់ មិនស្គាល់អត្តសញ្ញាណ មានទិសដៅពីជើង ឆ្ពោះទៅត្បួង លុះមកដល់ចំណុចកើតហេតុ ស្ថានភាពផ្លូវចុះចំណោទ រថយន្តជាន់ហ្រ្វាំងមិនស៊ី បានជ្រុលទៅបុកនឹងម៉ូតូកង់បី ២គ្រឿង។

ក្នុងហេតុការណ៍នេះ បណ្ដាលឲ្យស្លាប់មនុស្ស២នាក់ និងរងរបួសមនុស្ស៣នាក់ ទី១៖ឈ្មោះ ស៊ុ ថា អ្នកបើកបររថយន្តបង្ក ស្លាប់នៅនឹងកន្លែងកើតហេតុ, ទី២៖អ្នករួមដំណើរនៅលើរថយន្តបង្ក មិនស្គាល់អត្តសញ្ញាណ ភេទប្រុស ស្លាប់នៅនឹងកន្លែងកើតហេតុ, ទី៣៖ឈ្មោះ ប៉េង សុង ភេទប្រុស អ្នករួមដំណើរនៅលើម៉ូតូកង់បី រងរបួសស្រាល, ទី៤៖ឈ្មោះ ចិន ធីនី ភេទស្រី អ្នករួមដំណើរនៅលើម៉ូតូកង់បីរងរបួសធ្ងន់ និងទី៥៖ឈ្មោះ សុង ប៉េងហួត ភេទប្រុស អ្នករួមដំណើរនៅលើម៉ូតូកង់បី រងរបួសស្រាល។

បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារកំពុងរៀបចំយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងរថយន្ត១គ្រឿង និងម៉ូតូកង់បី២គ្រឿង សមត្ថកិច្ចជំនាញកំពុងចាត់ចែងស្ទូចយកទៅ រក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកបន្តតាមនីតិវិធី៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com