ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

សម្ដេចតេជោ ហ៊ុន សែន ព្រមានដកបុណ្យស័ក្ដិ និងនាំខ្លួនទៅកាត់ទោស សម្រាប់អ្នកដែលពូកែបាញ់បោះសេរី

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានយកសារព្រមានរបស់សម្ដេចតេជោ ហ៊ុន សែន មកបង្ហោះនៅលើ Facebook របស់លោកយ៉ាងដូច្នេះថា «អ្នកពូកែបាញ់បោះយកទៅញាត់គុក ទាំងអស់។ អ្នកហ៊ានបាញ់បោះ ត្រូវអស់បុណ្យស័ក្ដិ និងយកទៅកាត់ទោស»។

ជាការកត់សម្គាល់ អ្នកដែលបាញ់បោះសេរីជាពិសេស ក្នុងជួរកងកម្លាំងប្រដាប់អាវុធ តែងរងការចាប់ខ្លួនជាបន្ដបន្ទាប់ រហូតបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីកាត់ទោសតាមផ្លូវច្បាប់។

ជាក់ស្ដែងកាលពីពេលថ្មីៗកន្លងទៅនេះ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោក ឌួង ណាគ្រី ដែលបានបាញ់បោះសេរីទាំងកណ្ដាលអាធ្រាត្រ នៅខណ្ឌច្បារអំពៅ ក៏ត្រូវបានចាប់ខ្លួនបញ្ជូន ទៅកាត់តុលាការ រហូតមានការឃុំខ្លួនដាក់ពន្ធនាគារ បើទោះមានកិច្ចអន្ដរាគមន៍យ៉ាងណាក៏ដោយនោះ។ ដោយឡែក ករណីមួយទៀត កាលពីប៉ុន្មានថ្ងៃមុន មន្ដ្រីយោធាម្នាក់ ដែលបានបាញ់បោះនៅ ខារ៉ាអូខេ ប៊ីហ្គោ ក៏ត្រូវបានឃាត់ខ្លួន និងត្រូវតុលាការចេញដីកាដាក់ពន្ធនាគារផងដែរ។

ដូច្នេះតាមរយៈបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាល នៅថ្ងៃនេះគឺជាសារដាស់តឿនថ្មីមួយ ចំពោះអ្នកប្រើប្រាស់កាំភ្លើងត្រូវមានការប្រុងប្រយ័ត្ន និងជៀសឲ្យផុតពីបទល្មើសមួយនេះ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com