ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងជំនាញផ្នែកអន្តរាគមន៍ពិសេស របស់ខណ្ឌពោធិ៍សែនជ័យ បានប្រទះឃើញយុវជន២នាក់ជិះម៉ូតូមួយគ្រឿងគ្មានស្លាកលេខ ដោយមានការសង្ស័យ សមត្ថកិច្ចបានហៅឲ្យឈប់ តែមិនព្រមឈប់នោះទេ បែរជាជិះរត់ ហើយត្រូវបានកម្លាំងជំនាញផ្នែកអន្តរាគមន៍ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូដេញតាមរហូតឃាត់ខ្លួនបានម្នាក់ និងម្នាក់ទៀតព្យាយាមរត់គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងចាត់ការតាមច្បាប់បន្តទៀត៕