ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង២៥នាទីរសៀល ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ នៅលើចំណុចផ្លូវជាតិលេខ៦ ស្ថិតនៅក្នុង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញម៉ូតូកង់បីមួយគ្រឿង ដែលអត់មានពាក់ស្លាក់បានបើកក្នុងល្បឿនលឿនពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុករថយន្តឡិចស៊ីសRX330 ពណ៌ខ្មៅ ដែលមានពាក់ស្លាកលេខ ភ្នំពេញ 2N-2218 ដែលបានឈប់អែបខាងផ្លូវរង់ចាំបងប្អូនចុះទិញអីវ៉ាន់បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ចំណែកឯម៉ូតូវិញត្រូវបានបណ្ដាលឲ្យក្រឡាប់ផ្ងារជើងនៅទីតាំងកន្លែងកើតហេតុផ្ទាល់តែម្ដង។
ក្រោយកើតហេតុ ភាគីម៉ូតូកង់បីនិងម្ចាស់រថយន្ដ ព្រមធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង ៕