ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១១និង០០នាទីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩នេះ នៅចំនុចផ្សារចាក់អង្រែក្រោម ភូមិប្រការ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ឹង អៀសារ៉ាសុភណ្ឌ័ អាយុ៣១ឆ្នាំ មុខរបរដើរថ្លឹងជញ្ជីងគីឡូ ស្នាក់នៅបន្ទប់ជួលភូមិព្រែកតាគង់សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ចំណែកជនរងគ្រោះមានឈ្មោះ លាង សាលន់ អាយុ៥០ឆ្នាំ មុខរបរប្រជាការពារ ស្នាក់នៅផ្លូវបេតុងផ្ទះលេខ៩ភូមិប្រការ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
យោងតាមសម្តីរបស់ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់និងមិត្តភក្រ័ម្នាក់បានហៅជនសង្ស័យមកថ្លឹងជញ្ជីង ដោយមិនបានតថ្លៃគ្នានោះទេ ក្រោយពេលថ្លឹងរួចរាល់ហើយជនរងគ្រោះបានដកលុយឲ្យជនសង្ស័យចំនួន១០០០រៀលស្រាប់តែជនដៃដល់ខាងលើច្រឡោតរត់ស្ទុះទៅទាញកូនកាំបិតចុងស្រួចនៅតូបលក់ផ្លែស្វាយក្បែរនោះចាក់ទៅលើបុរប្រជាការពារម្នាក់ បណ្តាលឲ្យរងរបួសភ្លាមៗនោះដែរកម្លាំងប៉ុស្តិនគរបាលចាក់អង្រែក្រោម បានដេញស្ទាក់ឃាត់ខ្លួនជនសង្ស័យយកទៅសាកសួបន្ត។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសុំនុំរឿងបញ្ជូនតុលាការចាត់ការបន្ត៕