សូមបញ្ជាក់ថា ឃាតកម្មដ៏ព្រៃផ្សៃនេះ បង្កឡើងដោយជនល្មើសចាប់រំលោភកុមារី អាយុ១០ឆ្នាំ បន្ទាប់មកធ្វើសកម្មភាពសម្លាប់ទាំងកុមារី និងកុមារជាប្អូន អាយុ២ឆ្នាំកន្លះ ដែលកំពុងដេកនៅក្នុងផ្ទះជាមួយគ្នា ដោយក្មេងប្រុសជាប្អូនបានស្លាប់ភ្លាមៗនៅក្នុងផ្ទះ ហើយក្មេងស្រីជាបងត្រូវបានក្រុមគ្រួសារព្យាយាមដឹក មកសង្គ្រោះរហូតដល់រាជធានីភ្នំពេញ តែមិនអាចជួយសង្គ្រោះជីវិត និងបានស្លាប់បាត់បង់ជីវិតនៅលើរថយន្តវេលាម៉ោង ៨យប់ថ្ងៃដដែលនោះ។
ក្នុងនោះ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តិអំពើរំលោភ និងសម្លាប់ក្មេងស្រី២នាក់បងប្អូនមែន។ តែពេលនោះខ្លួនបានធ្វើសកម្មភាពចាប់រំលោភទៅលើក្មេងស្រីរងគ្រោះ អាយុ១០ឆ្នាំ តែពេលនោះក្មេងតូចជាប្អូនអាយុ២ឆ្នាំកន្លះ បានចូលមកទាន់ ទើបជនសង្ស័យខ្លាចបែកការណ៍ ក៏ទះកំផ្លៀងក្មេងតូចជាប្អូន២កំផ្លៀង មួយទំហឹងមនុស្សចាស់ ហើយទាត់មួយជើងផ្ទប់នឹងជញ្ជាំង បណ្តាលឲ្យដកចង្កាមាន់ស្លាប់ភ្លាមៗតែម្តង ។
ហើយបើតាមសមត្ថកិច្ចជំនាញបានបញ្ជាក់ថា អ្វីដែលខ្លោចចិត្តទៀតនោះ ទ្វារមាសរបស់កុមារីរងគ្រោះ រលាត់ខ្ទេចខ្ទី ទំនងជាជនសង្ស័យប្រើវត្ថុរឹងដូចជាកំណាត់ឈើបុកទម្លុះ ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនចាត់ការតាមច្បាប់បន្តទៀត៕