ហេតុការណ៍នេះកើតឡើងនៅម៉ោង១០ព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចមុខស្ថានទូតចិន ផ្លូវម៉ៅសេទុង សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនទាំង២នាក់ ទី១ឈ្មោះ HAN DONG ភេទប្រុស អាយុ៣៧ឆ្នាំ និងទី២ឈ្មោះ Yan Xiao Er ភេទប្រុស អាយុ៣៧ឆ្នាំ នៅខេត្តជាំងស៊ូ ប្រទេសចិន ។ ចំណែកបក្ខពួកម្នាក់ទៀតគេចខ្លួនបាត់ស្រមោល។
យោងតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ ជនជាតិចិន៣នាក់ បានដើរនៅមុខ ស្ថានទូតរង់ចាំចូលស្ថានទូត ស្រាប់តែមានជនជាតិចិនម្នាក់ទៀតដើរប៉ះគ្នា ទើបជនបង្កដកកូនកាំបិតពីហោប៉ាវចាក់ទៅលើបុរសជនជាតិចិនរូបនោះ បណ្ដាលដួលរបួស។ ចំណែកជនសង្ស័យបានរត់ចេញពីកន្លែងកើតហេតុ តែក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង៕