ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងមួយបានកើតឡើងដោយជាងបៀកថ្នាំម្នាក់បានរងរបួសធ្ងន់ ឆេះរលាកពេញខ្លួន ខណៈដែលលើកដែកទីបទៅប៉ះនឹងខ្សែកាប ដែលមានចរន្តតង់ស្យុងខ្ពស់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង១៥នាទីព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ក្នុងការដ្ឋានសំណង់ចិនមួយកន្លែង ក្រុម១៤ តាមផ្លូវ២០០៤ ភូមិតាងួន១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡុង ណារិន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងបាញ់បៀកថ្នាំ ទើបមកធ្វើការបាន៥ថ្ងៃតែប៉ុណ្ណោះ។
ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះបានលើកដែកទីបឡើងទៅលើ ចាក់រន្ទា បែរជាប៉ះចំនឹងខ្សែកាបបណ្តាលឲ្យឆ្លងចរន្ត ឆក់កម្មករ៣នាក់ បណ្តាលឲ្យរបួសធ្ងន់ម្នាក់ និងស្រាល២នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យតែម្តង៕