ព្រះសីហនុ ៖ កាលពីថ្ងៃទី ៣១ ខែឧសភា គ.ស ២០១៩ សាខាកាកបាទក្រហមកម្ពុជា ខេត្ដព្រះសីហនុ ចុះសួរសុខទុក្ខ និងយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនគ្រួសារសពកុមារី និងកុមារា ដែលត្រូវបានឃាតកររំលោភសម្លាប់យ៉ាងឃោឃៅ នៅក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បើតាម លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងជា១ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសី ហនុ និយាយថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចង់ចុះ មកសួរសុខទុក្ខនិងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះសពកុមារទាំងពីផ្ទាល់ ប៉ុន្ដែដោយសម្តេចជាប់រវល់ការងារ ទើបចាត់បញ្ជួ នសហការី ចុះមកសួរសុខទុក្ខនិងនាំយកអំណោយមកចូលរួមរំលែ កទុក្ខដ៏ក្រៀមក្រំនៃគ្រួសារសពកុមារី ផា ស្រីល័ក្ខ អាយុ ១០ឆ្នាំ និងកុមារា ផា សុខលី អាយុ ២ឆ្នាំកន្លះត្រូវជាកូនគ្រួសារកម្មករសំណង់ទីទ័លក្រ ដែលទទួលមរណភាពដោយ ជាអំពើរំលោភសម្លាប់នៅក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបានទទួលមរណភាព កាលពីរសៀលថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ។
លោក បន្ដថា ជំនួសមុខឲ្យឯកឧត្តមប្រធានកិត្តិយសសាខា ឯកឧត្ត មប្រធានគណៈកម្មាធិការសាខា ពិសេសសម្តេចគិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានសម្ដែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុតចំពោះសោកនាដកម្មនេះនិហសូមបួងសួងដល់វិញ្ញាណក្ខន្ធនៃសពអ្នកទាំងពីរបានទៅកាន់សុគតិភព។លោកអំពាវនាវឲ្យសមត្ថកិច្ចរកមុខឃាតករដើម្បី យកមកផ្តន្ទាទោសទៅតាមច្បាប់។