ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

នគរបាលខណ្ឌពោធិ៍សែនជ័យ ៣នាក់រងរបួស ពេលបើកប្រតិបត្តិការដេញបង្ក្រាបក្រុមចោរគ្រោងឆក់ និងប្លន់ប្រជាពលរដ្ឋ, ជនសង្ស័យ ២នាក់ត្រូវចាប់ខ្លួន ខណៈបក្ខពួក២នាក់ទៀត រត់គេចខ្លួនបាត់

សម្រាប់ប្រតិបត្តិការនេះ នគរបាលបានបង្ក្រាបក្រុមចោរឆក់ទាំងនោះចំនួន ២នាក់ ខណៈពីរនាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោលតែម្ដង។ ខណៈដែលដេញបង្ក្រាបក្រុមចោលឆក់ដ៏សកម្មទាំងនេះ បានធ្វើឱ្យកងកម្លាំងនគរបាលខណ្ឌពោធិសែនជ័យចំនួន ៣នាក់ បានរងរបួសធ្ងន់-ស្រាល ក្នុងពេលប្រតិបត្តិការយ៉ាងក្តៅគគុក។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ឲ្យដឹងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នេះថា ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងភ្លាមៗ ក្រោយពេលជនសង្ស័យធ្វើសកម្មភាពឆក់ ទៅលើប្រជាពលរដ្ឋកាលពីវេលាម៉ោង៧ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅផ្លូវបេតុង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះល្បាតពួនស្ទាក់បទល្មើសក្នុងមូលដ្ឋាន ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ដោយមានការបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ ដោយល្បាតតាមតំបន់ងាយរងគ្រោះនៅលើដងផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣។

ស្រាប់តែពេលជួបជនសង្ស័យជាមុខសញ្ញាចាស់មានគ្នា ៤នាក់ ជិះម៉ូតូ ២គ្រឿងទើបបោះដៃតាមវិទ្យុទាក់ទង កម្លាំងទូទាំងខណ្ឌ និងប្រដេញស្ទើតែពេញមួយខណ្ឌអស់រយៈពេលជិតមួយម៉ោង ទើបជនសង្ស័យជិះបុកម៉ូតូកម្លាំងនគរបាលបណ្តាលឲ្យដួលរងរបួសធ្ងន់ស្រាល ៣នាក់ ក្នុងប្រតិបត្តិការនោះកម្លាំងឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់ ខណៈបក្ខពួក ២ នាក់ទៀតបានរត់គេចខ្លួនបាត់តែម្ដង។

ជាមួយគ្នានេះដែរ លោកវរសេនីយ៍ឯក យឹម សារ៉ាន់ បានបង្ហោះសានៅលើ Facebook ថា «សមត្ថកិច្ចសុខចិត្តរងរបួស និងគ្រោះថ្នាក់ខ្លួនឯង ដើម្បីកុំឲ្យប្រជាពលរដ្ឋ រងគ្រោះព្រោះចោរ ឆក់ ប្លន់ និង បាត់បង់ទ្រព្យសម្បត្តិ ដែលជាញើសឈាម ប្រឹងរករបស់ប្រជាពលរដ្ឋ»។

បើតាមលោកអធិការ ជនសង្ស័យដែលចាប់បាន សារភាពថា ធ្លាប់ធ្វើសកម្មភាពឆក់ច្រើនករណី និងធ្លាប់ប្លន់ម៉ូតូជាមួយបក្ខពួកជាង ១០នាក់ទៀត ហើយពេលនេះ ពួកគេបានរៀបចំគំរោងប្លន់ ទៀតតែត្រូវសមត្ថកិច្ចតាមបង្រ្កាបបាន មុនធ្វើសកម្មភាព។

ក្រោយកើតហេតុ ជនរងគ្រោះជាកម្លាំងសមត្ថកិច្ច ត្រូវបានបញ្ជូនទៅសង្រោះនៅមន្ទីរពេទ្យភ្លាមៗ។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានបញ្ជូនមកកាន់ផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចាត់ការទៅតាមផ្លូវច្បាប់៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com