ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

ឈ្លោះប្រកែកគ្នារឿងចៅដើរលេង ឈានដល់សម្លាប់ប្រពន្ធ ត្រូវកម្លាំងនគរបាលចាប់វាយខ្នោះ នៅខេត្តក្រចេះ….

នគរបាលស្រុកឆ្លូង បានឲ្យដឹងនៅថ្ងៃទី៣១ ខែឧសភានេះថា ករណីហិង្សាដោយចេតនា មានស្ថានទំងន់ទោស កើតឡើងកាលពីល្ងាចថ្ងៃទី៣០ ខែឧសភា ដោយសារមរណៈភាព នៃជនរងគ្រោះ ឈ្មោះ យ៉ូក់ ម៉ូច ភេទស្រី អាយុ៥២ឆ្នាំ នៅចំនុចដង្ហិត ភូមិប្រឡាយទ្រាក ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ត្រូវជាប្រពន្ធជនល្មើសឈ្មោះ សួន ពិសិដ្ឋ អាយុ៤៩ឆ្នាំ រស់នៅជាមួយជនរងគ្រោះ។

នគរបាលបន្តទៀតថា ពីរនាក់ប្ដីប្រពន្ធតែងតែឈ្លោះប្រកែកគ្នាជារៀងរាល់ថ្ងៃ ហើយនៅថ្ងៃកើតហេតុឈ្លោះគ្នារឿងចៅដើរលេង បន្ទាប់មកជនសង្ស័យជាប្ដី បានជិះម៉ូតូចេញទៅបាត់ ស្ងាត់ឈឹងមិនលឺសម្លេង អ្នកជិតខាង ក៏ឡើងទៅមើលលើផ្ទះ ស្រាបតែឃើញស្ត្រីរងគ្រោះជាប្រពន្ធ ដេកស្លាប់បាត់ទៅហើយ ភ្លាមៗនោះពួកគាត់ ក៏បានទូរស័ព្ទរាយការណ៍ទៅនគរបាលប៉ុស្ដិ៍។

នគរបាលបញ្ជាក់ទៀតថា តាមការពិនិត្យសាកសព ពីមន្រ្តីជំនាញផ្នែកបច្ចេកទេស យើងអាចសន្និដ្ឋានបានថា ជនរងគ្រោះស្លាប់ដោយសារប្ដីវាយនិងដែកជើងជ្រូក សម្រាបដលដែកគោល ប្រវែងប្រហែល៧តីក ត្រូវចំកញ្ចឹងក ខាងស្ដាំ បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ ក្រោយពីធ្វើសកម្មរួចជនសង្ស័យ ជាប្ដីក៏ជិះម៉ូតគេចខ្លួនបាត់ ក្រោយមកនគរបាលស្រុកឆ្លូង បានសហការជាមួយនគរបាលស្រុកដំបែ ទើបឃាត់ខ្លួនបាន។

បច្ចុប្បន្ន ជនសង្ស័យត្រូវឃាត់ខ្លួន នៅអធិការដ្ឋានគរបាលស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com