ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

មន្ទីរសុខាភិបាល ខេត្តស្វាយរៀង ប្រជុំការអនុវត្តកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ នៃគ្រួសារមាន ប័ណ្ណសមធម៌…

 

ខេត្តស្វាយរៀង៖ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបា ល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២១០៩នេះ បា នដឹកនាំកិច្ចប្រជុំសេចក្តីណែនាំ ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ នៃគ្រួសារមានប័ណ្ណសមធម៌ ឬប័ណ្ណអាទិភាព។ ពិធីនេះ មានការចូលរួមពីលោក លោកស្រី ដែលប្រធានការិយាល័យសុខាភិបាលស្រុកក្រុង និងប្រធានមន្ទីពេទ្យ និងប្រធានមណ្ឌលសុខភាព ផងដែរ។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានថ្លែងថា ការបង្កើតឲ្យមានកម្មវិធីឧប ត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ នៃគ្រួ សារមានប័ណ្ណសមធម៌នេះ ក្នុងគោលបំណងលើកកម្ពស់សុខមាលភាពមាតា និងទារក ព្រមទាំងចូលរួមចំណែកកាត់បន្ថយអាត្រាឈឺនិងស្លាប់ របស់មាតានិងទារក និងស្លាប់របស់មាតា និងទារក និងកង្វះអាហារូបត្ថម្ភ របស់កុមារក្នុងគ្រួសារក្រីក្រ ចាប់តាំងពីកូនក្នុងផ្ទៃរហូតដល់អាយុ២ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទា និ ងបញ្ញាស្មារតី ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់ទី៤ របស់រាជរដ្ឋាភិបាល។

លោក កែរ រដ្ឋា បានបញ្ជាក់ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ នឹងអនុវត្តចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩តទៅ ដោយយោងតាមការប្រកាសអន្តរក្រសួងលេខ៥២៤ សហវ.ប្រកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល។

លោកប្រធានមន្ទីរ បានឲ្យដឹងទៀតថា ការកំណត់បានជាអត្តសញ្ញា ណស្ត្រីក្រីក្រ មានផ្ទៃពោះ ដើម្បីទទួលបានប័ណ្ណត្រូវអនុវត្តន៍ ដូចកម្មវិធីសមធម៌សម្រាប់ស្រី្តក្រីក្រ គឺអនុញ្ញាតឲ្យខាងមណ្ឌល សុខភាពវាយតម្លៃកំណត់ អត្តសញ្ញាណស្ត្រីក្រីក្រផ្តល់ប័ណ្ណអាទិភាព។

ដោយអនុវត្តន៍តាមយន្តការឧបករណ៍ វាយតម្លៃដូចកម្មវិធីសមធម៌សម្រាប់ស្ត្រីក្រីក្រ នៅមន្ទីរពេទ្យបង្អែក។ ក្នុងនោះ គណៈកម្មការកំ ណត់អត្តសញ្ញាណខាងលើ មានបីរូប គឺប្រធានមណ្ឌលចំនួនមួយរូប និងបុគ្គលិកចំនួន២រូបទៀត។ ដោយប័ណ្ណនីមួយៗ មានសុពលភាពរយៈពេល២ឆ្នាំ។

លោក កែរ រដ្ឋា បានបន្តថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ខាងលើ នឹងដំណើរការដោយកម្មវិធីគ្រប់គ្រងទិន្នន័យ តាមរយៈប្រព័ន្ធទូរស័ព្ទដៃ និងកុំព្យុទ័របន្ទាប់ពីស្ត្រី និងកូនអាយុ២ឆ្នាំ បានទទួលសេវាថែទាំសុខភាពរួចរាល់ ហើយនឹង ទទួលបានសេវាសាធារណៈនោះ មន្ត្រីទទួលបន្ទុក នឹងផ្តល់កាតគណនេយ្យវីង សម្រាប់បើកសាច់ប្រាក់ដោយផ្ទាល់ នៅតាមសាខាភ្នាក់ងារវីង ទូទាំងប្រទេស។

សូមបញ្ជាក់ថា តាមប្រកាស អន្តរក្រសួង ស្តីពី ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រី មានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ នៃគ្រួសារ មានប័ណ្ណសមធម៌ ឬប័ណ្ណអាទិភាព គឺស្ត្រីមានផ្ទៃពោះមកទទួលសេវានៅមូលដ្ឋាន សុខាភិបាលសាធារណៈតាមដំណាក់កាល ដូចតទៅ ទី១៖ ផ្តល់ចំនួន៤០,០០០រៀលម្តង សម្រាប់ការមកទទួលសេវាពិនិត្យផ្ទៃពោះ ដែលផ្តល់ជាអតិបរមាចំនួនបួនដង មុនពេលសម្រាលកូន។

ដំណាក់កាល ទី២ ផ្តល់ការឧបត្ថម្ភចំនួន២០០,០០០រៀលម្តងគត់ នៅពេលសម្រាលកូន និងដំណាក់កាលទី៣ ផ្តល់ចំនួន៤០, ០០០ រៀលក្នុងម្តង ដែលផ្តល់ជាអតិបរមាចំនួន១០ដង។ ក្នុងនោះ បីដង នៅពេលមកទទួល សេវាពិនិត្យសុខភាព ក្រោយពេល សម្រាលកូន និងប្រាំពីរដង នៅពេលយកកូនមកទទួលថ្នាំបង្ការ រហូតដល់កូនអាយុ២ឆ្នាំ។

នៅមានប្រការជាច្រើនករណីផ្សេងទៀត ដូចជាករណីរលូតកូនករ ណីកូនស្លាប់ពេលសម្រាលជាដើម គឺសូមទំនាក់ទំនងទទួលព័ត៌ មាន ទៅកាន់មន្ត្រីជាគ្រូពេទ្យ នៅតាមមណ្ឌលសុខភាព នៅជិតលំនៅដ្ឋាននោះ៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com