ខេត្តព្រះសីហនុ : នារាត្រីថ្ងៃព្រហស្បតិ៍ ១២រោជ ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានរៀបចំអាហារសាម គ្គីជូនគណ:ប្រតិភូជាន់ ខ្ពស់សហពន័្ធឧស្សាហកម្ម និងពាណិជ្ជ នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយឯកឧត្តម ស្សី លឺជាំង XU LEJIANG អនុប្រធានសហពន្ធ័ឧស្សា ហកម្ម និងពាណិជ្ជ កម្មប្រទេសចិន នៅសណ្ឋាគារសុខា សង្កាត់៣ ក្រុងព្រះ សីហនុ ។
ឯកឧត្តម យន្ត មីន បានជំរាបជូនឯកឧត្តមអនុប្រធានសហព័ន្ធឧ ស្សាហ កម្ម និងពាណិជ្ជកម្មប្រទេសចិនថា ខេត្តព្រះសីហនុ មានសក្តានុពលក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ជា គោលដៅអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចជាតិ ។ ខេត្តព្រះសីហនុមានកំ ពង់ផែទឹកជ្រៅ មានតំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្តហោះអន្តរជាតិ ឆ្នេរ និងកោះដែលជាមរតកធម្ម ជាតិដ៏មានតម្លៃ ។
ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលចាត់ទុកនឹងប្រែក្លាយខេត្តព្រះ សីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥ -២០២៥ ។ តាមរយ:កិច្ចសហប្រតិបត្តិការអន្តរជាតិរវាងថ្នាក់ដឹកនាំរដ្ឋាភិបា ល នៃប្រទេសទាំងពីរ (កម្ពុជា-ចិន) បង្កើតតំបន់សេដ្ឋកិច្ចពិសេ សក្រុងព្រះសីហនុ វិនិ យោគដោយក្រុមហ៊ុន “ហូដូគ្រុប” បានដាក់ឲ្យដំណើរការនៅឆ្នាំ២០០៨ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា ជាណាចក្រកម្ពុជា ។ ផ្ដល់ប្រយោជន៍យ៉ាង ច្រើនសន្ធឹកសន្ធាប់ ផ្តល់ការងារធ្វើប្រចាំថ្ងៃ កាត់បន្ថយការធ្វើចំណាកស្រុក និងកាត់ បន្ថយភាពក្រីក្ររបស់ប្រ ជាពលរដ្ឋ ។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានដើរតួនាទី ជាអ្នកបើកច្រកពាណិជ្ជ កម្ម និងកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជ កម្មអន្តរជាតិរវាងប្រទេសទាំងពីរ (កម្ពុជា-ចិន) ។
ឯកឧត្តម ស្សី លឺជាំង XU LEJIANG អនុប្រធានសហពន្ធ័ឧស្សា ហកម្ម និងពា ណិជ្ជកម្មប្រទេសចិន ថ្លែងអំណរគុណរដ្ឋបាលខេត្ត បានរៀបចំអាហារសាមគ្គីដល់សហព័ន្ធឧស្សាហកម្ម និងពាណិជ្ជ កម្មចិននាឱកាសនេះ ។ ការមកដល់ខេត្តព្រះសីហនុ ឯកឧត្តមមានអារម្មណ៍ថា ខេត្តព្រះសីហនុ ដូចប្រទេសចិនក្នុង អំឡុងឆ្នាំ១៩៩០ ។ ដោយមើលឃើញពីសក្តានុពលឆ្នេរស្អាត តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែទឹកជ្រៅ រយៈពេល៥ ទៅ ១០ឆ្នាំខាងមុខ ខេត្តព្រះសីហនុ នឹងក្លាយ ជាខេត្តមានការអភិវឌ្ឍដ៏រុងរឿង លឿន នៅពេលខាងមុខ ។
ឯកឧត្តមបានបន្តថា សហព័ន្ធឧស្សា ហកម្មចិន បានដើរតួនាទីយ៉ា ងសំខាន់ បម្រើឲ្យក្រុមហ៊ុនឯកជនរបស់ចិន ក្នុងការអភិវឌ្ឍសេដ្ឋមកិច្ចប្រទេស ដែលមានក្រុមហ៊ុនចិន ៥០ភាគរយ ផ្តល់ប្រាក់ ចំណូ លពន្ធ ៦០ភាគរយ ផ្តល់ការងារជូនប្រជាពលរដ្ឋចិន ៨០ភា គរយ ក្នុងនោះវិស័យឯកជនបានផ្តល់ការងារជូនប្រជា ពលរដ្ឋ ៩០ភាគ រយ ។ ឯកឧត្តមបានបន្តថា បើខេត្តព្រះសីហនុ ត្រូវការវិនិ យោគ លើផ្នែកណាមួយនោះ ឯកឧត្តមនឹងជួយផ្សព្វផ្សាយ ណែនាំឱ្យក្រុមហ៊ុនវិនិ យោគចិន មកកាន់ខេត្តព្រះសីហនុ ៕