ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

សម្តេចតេជោ ហ៊ុន សែន ប្រាប់មេដឹកនាំអាស៊ី ឱ្យមានជំហររួមគ្នាដោះបញ្ហាប្រឈមធំៗ ដែលកំពុងគំរាមពិភពលោកនិងតំបន់អាស៊ី…

ការថ្លែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើង ក្នុងសន្និសីទអន្តរជាតិ លើកទី២៥ ស្តីពី «អនាគតរបស់អាស៊ី» នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ។

ក្នុងសន្និសីទអន្តរជាតិនោះ សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា ប្រធានបទនៃវេទិកាសម្រាប់ឆ្នាំនេះ «ការស្វែងរកសណ្ឋាប់ធ្នាប់ពិភពលោកថ្មី៖ ការជម្នះលើភាពវឹកវរ» ដែលមានសារៈសំខាន់ និងសមស្របបំផុត នៅក្នុងបរិការណ៍បច្ចុប្បន្ន និងសម្រាប់អនាគតតំបន់យើង ដែលកំពុងជួបប្រទះ នឹងបញ្ហាប្រឈមស្មុគស្មាញ និង និន្នាការវិវត្តន៍ទៅមុខមិនប្រាកដប្រជា ដោយសារការគំរាមផ្សេងៗ និង ភាពរង្គោះរង្គើរនៃសណ្ហាប់ធ្នាប់ និងនិម្មាបនកម្មពិភពលោកបច្ចុប្បន្ន។

សម្តេចបានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «ក្នុងន័យនេះ, ថ្នាក់ដឹកនាំតំបន់យើង គប្បីគិតគូរ និងមានជំហររួមគ្នា ចំពោះដំណោះស្រាយលើបញ្ហាប្រឈមធំៗ ដែលកំពុងគំរាមពិភពលោក និងតំបន់អាស៊ីយើង ក្នុងកាលៈទេសៈបចប្បន្នពិសេស ចរន្តគាំពារនិយម, សង្គ្រាមពាណិជកម្មរវាងមហាអំណាចធំៗ និង វិបត្តិភូមិសាស្ត្រនយោបាយ»

សម្តេចតេជោ ហ៊ុន សែន បានសន្និដ្ឋានថា សម្រាប់រយៈពេលវែងទៅមុខ, សកលលោកក៏ត្រូវបន្តប្រឈមនឹងបញ្ហាប្រែប្រួលរចនាសម្ព័ន្ធធំៗផ្សេងទៀតជាច្រើន រួមមានជាអាទិ៍៖ បញ្ហាប្រជាសាស្ត្រនៃមនុស្សចាស់ និង មនុស្សក្មេង, បញ្ហាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, សន្តិសុខថាមពល, បញ្ហាទឹក និងបរិស្ថាន, ព្រមទាំងការរីកចម្រើន នៃបច្ចេកវិទ្យា, ដែលទាមទារឱ្យយើងទាំងអស់គ្នាពួតដៃគ្នា បង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ដើម្បីស្វែងរកដំណោះស្រាយសមស្របផងដែរ។

សម្តេចបានអះអាងទៀតថា៖ «ខ្ញុំជឿថា សន្និសីទពេលនេះ នឹងអាចផ្តល់នូវគំនិតផ្តួចផ្តើមថ្មីៗ និង អនុសាសន៍ល្អៗ ដើម្បីរួមចំណែកស្តារស្ថានការណ៍ឱ្យប្រសើរឡើង សំដៅកសាងអនាគតតំបន់មួយត្រចះត្រចង់ ជាមួយនឹងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន នៅក្នុងវិបុលភាព, សន្តិសហវិជមាន និងភាពសុខដុមរមនា តាមរយៈការកសាងទំនុកចិត្ត, ការយោគយល់ និង ជំនឿលើគ្នាទៅវិញទៅមក»

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com