ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ស្នើចិនបង្កើនការវិនិយោគ និងបង្កើនការទិញកសិផលពីកម្ពុជា….

លោកបានរំឭកពីការព្រមព្រៀងរបស់ចិន ក្នុងការទិញអង្ករពីកម្ពុជាចំនួន ៤០ម៉ឺនតោនបន្ថែម នៅឆ្នាំ២០១៩ បើសរុបទាំងការព្រមព្រៀងមុនចំនួន ៣០ម៉ឺនតោនផង គឺចិននឹងទិញអង្ករពីកម្ពុជា ៧០ម៉ឺនតោន នៅឆ្នាំ២០១៩នេះ។

ទន្ទឹមនឹងកិច្ចព្រមព្រៀងទិញអង្ករពីកម្ពុជានេះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានស្នើឱ្យពាណិជ្ជករជនជាតិចិនបង្កើនការទិញកសិផលពីកម្ពុជាបន្ថែមទៀត ហើយកសិផលដែលកម្ពុជា ចង់នាំទៅចិននោះមានដូចជា ម្រេច ស្វាយ មៀន និងដំណាំជាច្រើនផ្សេងទៀត។

ចំណែកឯផលិតផលឧស្សាហកម្មវិញ លោក ហោ ណាំហុង ក៏បានស្នើឱ្យចិនបង្កើនការទិញពីកម្ពុជា និងវិនិយោគនៅកម្ពុជាបន្ថែមទៀតផងដែរ ដូចជា ផលិតផលវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងសម្ភារធ្វើដំណើរ មានដូចជាកាបូប វ៉ាលី ខ្សែក្រវាត់ជាដើម។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីឱកាសវិនិយោគលើវិស័យជាច្រើន ដែលអ្នកវិនិយោគចិនអាចចាប់យក ដូចជា វិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងសម្ភារធ្វើដំណើរ ខណៈបច្ចុប្បន្នកម្ពុជាមានរោងចក្រវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងប្រមាណ ១,២០០កន្លែង ក្នុងនោះស្ថិតក្រោមការវិនិយោគរបស់អ្នកវិនិយោគចិនមានប្រមាណ ៨០{98b3f5c68390df4898e9a755133e507753ab5f372f07a0cae4249ad4944ef6b9} ក្នុងនោះមានកម្មករជាង ៨សែននាក់។

ពិសេសលើសពីនេះ លោកបានរំឭកពីសំណើរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ថ្នាក់ដឹកនាំប្រទេសចិនថា ក្នុងករណីសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ ឬហៅថា EBA ពីកម្ពុជា គឺសុំឱ្យម្ចាស់-និយោជកចិនកុំដករោងចក្រ សហគ្រាសពីកម្ពុជា។ លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងសម្រួលមធ្យោបាយជាច្រើនជូនអ្នកវិនិយោគគ្រប់គ្នា។

មួយវិញទៀត កម្ពុជាពិតជាចង់ឱ្យមានកិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្មសេរីជាមួយចិនណាស់ ពីព្រោះប្រសិនបើកម្ពុជា-ចិនមានកិច្ចព្រមព្រៀងនេះមែន ហាក់ដូចជាសញ្ញាបង្ហាញទៅកាន់សហភាពអឺរ៉ុបថា «កម្ពុជាមានមិត្តចិននៅចាំជួយ»។

គណៈប្រតិភូសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មចិន (ACFTC) ដែលដឹកនាំដោយលោក ស៊ូ លីជាំង បានទទួលយកនូវសំណើទាំងនេះ និងបានសន្យាជាមួយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថានឹងកៀរគរអ្នកវិនិយោគរបស់ខ្លួនមកវិនិយោគនៅកម្ពុជាបន្ថែម ដើម្បីជំរុញការអនុវត្តតាមគោលនយោបាយ «ខ្សែក្រវាត់ និងវិថី» របស់រដ្ឋាភិបាលចិន ពីព្រោះទំនាក់ទំនងពាណិជ្ជកម្ម ឧស្សាហកម្ម វិនិយោគទាំងអម្បាលម៉ាននេះ ក៏ស្ថិតក្នុងក្របខណ្ឌខ្សែក្រវាត់ និងវិថីនេះផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com