ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

ជនជាតិចិន យកលុយល្មើសច្បាប់ជិត១លានដុល្លារអាមេរិកតាមយន្តហោះ ត្រូវនគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញឃាត់ខ្លួន…

ភ្នំពេញ៖ នារសៀលថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ២០១៩ មន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានធ្វើការបង្ក្រាបនិងឃាត់ខ្លូនជនជាតិចិនម្នាក់ដែរបាននាំយកលុយជិត១លានដុល្លារអាមេរិក ពីទីក្រុងហុងកុង ដឹកតាមយន្តហោះមកកាន់ទីក្រុងភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី

ប្រភពព័ត៍មានបានអោយដឹងថា៖ បន្ទាប់ពីពិនិត្យឃើញលុយដ៏ច្រើនខុស ច្បាប់លក្ខន្តិកៈឆ្លងកាត់ព្រលានយន្តហោះបែបនេះមន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានផ្អាកដំណើរជនជាតិចិនម្នាក់ឈ្មោះ LIAO JINGQING កើតថ្ងៃទី16/11/1971 កាន់លិខិត ឆ្លងដែនលេខ EG0115690 ពាក់ព័ន្ធករណីនាំប្រាក់ចំនួន ៨៥៥,០០០ដុល្លាអាមេរិក ពីទីក្រុងហុងកុង ចូលមកប្រទេសកម្ពុជា។ ប្រភពបន្តទៀតថាៈ តាមការសាកសួរបឋម ជនសង្ស័យបានសារភាពថាបានចូលមកកម្ពុជាចំនួន ០២លើក លើកទី១កាលពីថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០១៩ និងលើកទី០២ ថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ២០១៩

ជនសង្ស័យបានអះអាងថា៖​ គោលបំណងដែរនាំប្រាក់មកកម្ពុជា គឺដើម្បីវិនិយោគលើផ្នែកដេគ័រ ជាមួយប្អូនជីដូនមួយឈ្មោះ LIAO YUPENG ប៉ុន្តែមិនស្គាល់ឈ្មោះក្រុមហ៊ុន) ។ ប្រាក់ខាងលើបានបើក ពីធនាគារឈ្មោះឡុង យៀក ក្នុងទីក្រុងហុងកុងនាំយកមកកម្ពុជា។

វត្ថុតាងរួមមាន ៖

+លិខិតឆ្លងដែនចិនចំនួន១ក្បាល

+ប្រាក់ចំនួន៨៥៥,០០០ដុល្លា (៧២ដុំ)

+ទូរស័ព្ទដៃម៉ាក OPPO ចំនួន០១គ្រឿង

+កាបូបធំចំនួន០២។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ឃាត់ខ្លួននិង រក្សាទុកនៅ(ន៧) ដើម្បីសាកសួរ និងអនុវត្តនីតិវិធីបន្ត ដោយមានបិទស៊ីល ចុះហត្ថលេខា ពីសមាសភាពចម្រុះ និងដាក់កម្លាំងការពារ២៤លើ២៤ម៉ោង ។

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com