ភ្នំពេញ៖ រថយន្តហ្វតមួយគ្រឿងបែកកង់រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យដាច់ក្រឡេកង់ខាងឆ្វេងទៅមុខលែងរួច ហេតុការណ៍នេះគឺ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង ១រំលងអាធ្រាតឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ។
យោងតាមសម្ដីបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហ្វតបើកពីលិចទៅកើតលុះមកដល់ត្រង់ចំណុចកើតហេតុមុខអាកាសយានដ្ឋានអន្តរជាតិក៏បែកកង់រេចង្កូតបុករនាំងពុះចែកទ្រូងផ្លូវបណ្ដាលរងការខូចខាតផ្នែកខាងមុខនឹងដាច់ក្រឡេកង់ខាងឆ្វេងយ៉ាងដំណំ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ៕