គួររំលឹកថា ករណីឃាតកម្ម រហូតមកទល់នេះ ក្មេងស្រីដែលរងគ្រោះសង្ស័យថាជាអំពើរំលោភសម្លាប់នោះ នៅក្នុងផ្ទះកើតហេតុ ក្មេងស្រីរងគ្រោះមិនទាន់ស្លាប់នោះទេ ដែលក្រោយមកត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ រួចបានបន្តយកទៅសង្គ្រោះបន្ទាន់នៅរាជធានីភ្នំពេញ ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេក ពេលនេះនាងតូចបានស្លាប់ទៅហើយ ខណៈប្អូនប្រុសអាយុ២ខួបកន្លះម្នាក់ទៀត ស្លាប់នៅនឹងកន្លែង។
សូមបញ្ជាក់ថា មានករណីឃាតកម្មមួយកើតឡើង ត្រង់ចំណុចភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ២០១៩ ដែលគេដាក់ការសង្សយ័ថាជាករណីរំលោភសម្លាប់ បង្កឡើងដោយជនល្មើសមិនទាន់ស្គាល់ អត្តសញ្ញាណ បណ្តាលអោយក្មេងប្រុសស្រី២នាក់បងប្អូនបង្កើតរងគ្រោះ
ទី១-ឈ្មោះ ផា សុខលី ភេទប្រុស អាយុ២ឆ្នាំកន្លះ (ស្លាប់) នៅកន្លែងកើតហេតុ
ទី២-ភេទស្រី អាយុ១០ឆ្នាំ (រងរបួសធ្ងន់ធ្ងរស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ)។
ករណីនេះត្រូវបានមហាជនថ្កោលទោសយ៉ាងខ្លាំង និងសូមណូមពរសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមចាប់ឃាតកឲ្យខានតែបាន ៕