ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

សន្តិសុខការដ្ឋានបុរីប៉េងហួត៤នាក់ ខ្លាំងដូចតោ គ្រាន់តែបុរសម្នាក់ដើរចូលក្នុងការដ្ឋានសោះ ចាប់គ្រៀកចងស្លាបសេក សង្កត់ផ្ទប់នឹងដីរហូតស្លាប់..

ភ្នំពេញ៖ ជនសង្ស័យជា សន្តិសុខ យាមនៅក្នុងការដ្ឋានបុរីប៉េងហួតចំនួន៤នាក់ ខ្លាំងដូចតោ គ្រាន់តែបុរសម្នាក់ដើរចូលក្នុងការដ្ឋានសោះ ចាប់គ្រៀកចងស្លាបសេកសង្កត់ភ្ជុចនឹងដី រហូតស្លាប់យ៉ាងអាណោចអាធ័ម ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ក្រោយការដឹកនាំនិងបញ្ជាផ្ទាល់ពី​សំណាក់ ឯកឧត្តម ស ថេ​ត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ រហូតឈានទៅដល់ការចាប់ខ្លួនបាន៤នាក់ជាបន្តបន្ទាប់ ករណី មនុស្សឃាតអចេតនា (ចាប់សង្កត់បណ្តាលឲ្យថប់ដង្ហើមស្លាប់) ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៦និង១៥នាទី យប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចការដ្ឋានសំណង់បុរីប៉េងហួត ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំ​ពេញ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សាន វណ្ណៈ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះបងស្រី ក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯ​ក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ចំណែកជនសង្ស័យ ដែលឃាត់ខ្លួនបានទាំង៤នាក់ជាបន្តបន្ទាប់រួមមាន៖

១.ឈ្មោះ ឈិត ណាង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅការដ្ឋានសំណង់បុរីប៉េងហួត ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

២.ឈ្មោះ ចាន់ អេម ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅការដ្ឋានសំណង់បុរីប៉េងហួត ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបានភ្លាមៗ ក្រោយក្រុមគ្រួសារជនរងគ្រោះទៅដាក់ពាក្យបណ្តឹង ។

៣.ឈ្មោះ ផូ ភក្តី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរសន្តិសុខ ។

៤.ឈ្មោះ យុក សំកុល ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរសន្តិសុខ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៥និង៣៥នាទីល្ងាច​ ជនរងគ្រោះបានដើរចូលទៅក្នុងការដ្ឋានសំណង់បុរីប៉េងហួត ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយកាន់ខ្សែក្រវាត់រត់ចូលតាមបន្ទប់ស្នាក់នៅរបស់កម្មករ ធ្វើឲ្យមានសភាពជ្រួលច្របល់ រួចក្រុមកម្មករក៏បានរត់ទៅរាយការណ៍ប្រាប់សន្តិសុខដែលយាមនៅការដ្ឋានបុរីប៉េងហួតខាងលើ ។ ហើយក្រុមសន្តិសុខមានគ្នាចំនួន០៤នាក់ បានទៅចាប់ឃាត់ជនរងគ្រោះដើម្បីយកចេញពីការដ្ឋានសំណង់ខាងលើ ។ ពេលនោះជនសង្ស័យឈ្មោះ ចាន់ អេម បានស្ទុះចូលទៅចាប់គ្រៀកដៃឆ្វេងជនរងគ្រោះ តែជនរងគ្រោះបានរើបម្រះ ទើបជនសង្ស័យឈ្មោះ ចាន់ អេម បានចាប់គ្រៀក.កវិញម្តង ហើយប៉ែងជើងជនរងគ្រោះផ្តួលផ្កាប់មុខទៅនឹងដី ហើយបក្ខពួកគេចំនួន៣នាក់ទៀតមានឈ្មោះ ឈិត ណាង , ឈ្មោះ P១៦៦ និងឈ្មោះ P ២២៣១ បានចូលទៅជួយចាប់សង្កត់ជនរងគ្រោះ រួចជនរងគ្រោះបានរើបម្រះក្រុមជនសង្ស័យកាន់តែសង្កត់ថែមទៀត មួយសន្ទុះជនរងគ្រោះឈប់រើបម្រះ ហើយមានសភាពស្លេកស្លាំង ទើបក្រុមជនសង្ស័យលែងសង្កត់ជនរងគ្រោះ។ រួចជនសង្ស័យឈ្មោះ ចាន់ អេម បានយកខ្សែក្រវាត់ចងដៃជនរងគ្រោះ(សព) ទៅក្រោយ ។ ចំណែកជនសង្ស័យឈ្មោះ ឈិត ណាង បានយកអាវរបស់ជនរងគ្រោះចងជើងទាំងពីររបស់ជនរងគ្រោះជាប់ ។ បន្ទាប់មកជនរងគ្រោះមានសភាពទន់ដៃទន់ជើង មុខមាត់ឡើងពណ៌ស្វាយ ឈប់មាត់ឈប់ក ក្រុមជនសង្ស័យក៏បានស្រាយខ្សែចេញពីដៃ ពីជើង រួចនាំគ្នាលើកជនរងគ្រោះដាក់ចូលរទេះអូសចេញទៅទម្លាក់នៅខាងក្រៅរបងការដ្ឋានសំណង់ ។

ក្រោយមកសាច់ញាតិរបស់ជនរងគ្រោះបានមករកជនរងគ្រោះត្រឡប់ទៅផ្ទះវិញ ឃើញសភាពដូចខាងលើ ក៏បាននាំគ្នាលើកដាក់លើម៉ូតូ ដឹកទៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅខេត្តកណ្តាល តែពេលទៅដល់ គ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបក្រុមគ្រួសាររបស់ជរងគ្រោះក៏បានដឹកសព យកមកតម្កល់ទុកនៅវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ រួចរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដើម្បីជួយអន្តរាគមន៍តែម្តង ហើយក្រុមគ្រួសារសពជនរងគ្រោះបានបញ្ជាក់ ជនរងគ្រោះពេលដែលដើរចូលទៅក្នុងការដ្ឋានសំណង់ខាងលើនេះ គ្មានកាន់ខ្សែក្រវ៉ាត់អ្វីជាប់នឹងដៃ ដូចដែលសន្តិសុខទាំងនោះប្រាប់នោះទេ។

តាមការធ្វើកោសល្យវិច័យបច្ចេកទេសវិទ្យាសាស្ត្រ , ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង ឧកញ៉ាវេជ្ជៈបណ្ណិត នង សុវណ្ណរ័ត្ន ពេទ្យតុលាការ បានឲ្យដឹងថាជនរងគ្រោះ ស្លាប់ដោយការ ការខ្ទប់ដង្កើម (ថបដង្កើម) ដូចអ្វីដែលជនសង្ស័យធ្វើសកម្មភាពខាងលើ ។

បច្ចុប្បន្ន សពត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារធ្វើបុណ្យនៅវត្តព្រែកថ្លឹង។ ចំណែកជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ ឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត៕ 

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com