ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

ជាប់គុកជាច្រើនដង ចេញមកវិញមិនរាងចាល លួចទៀត ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុកវិញ…

ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃ ការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ នៅ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នេះ បានបញ្ជូន ជនសង្ស័យម្នាក់ ទៅតុលាការ ដើម្បី​ផ្ត​ន្ទា​​ទោសតាមច្បាប់ ដែលរូបគេ ជាចោរអាជីប ធ្លាប់ធ្វើសកម្មភាពលួច ជាច្រើកលើក និងធ្លាប់ជាប់ពន្ធនាគារ ជាច្រើនដងផងដែរ។

ជនសង្ស័យមាន ឈ្មោះ ឆែម ឆោម ហៅតៅ ភេទប្រុស អាយុ ២១ឆ្នាំ រូបគេ ត្រូវបានកម្លាំង អាវុធហត្ថមូលដ្ឋាន ខណ្ឌច្បារអំពៅ ស្រាវជ្រាវឃាត់ខ្លួន បានកាលពី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោ​ង ១៣:៣០នាទី ក្រោយពេលដែលរូបគេ បានធ្វើសកម្មភាព ចូលទៅក្នុងផ្ទះប្រជាពលរដ្ឋ លួចកង់ ០១គ្រឿង កាលពី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១១:00នាទី នៅចំណុច ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រោមវិធានការជំនាញ របស់សមត្ថកិច្ចអាវុធហត្ថ រាជធានីភ្នំពេញ រូបគេបានសារភាព ប្រាប់ឲ្យដឹងថា រូបខ្លួនទើប តែត្រូវបាន ពន្ធនាគារ ខេត្តកណ្តាល ដោះលែង កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០១​៩ នេះទេ ហើយរូបគេបាន រស់នៅតែលតោល តាមតូបលក់ឥវ៉ាន់ ក្នុង ផ្សារច្បារអំពៅ និងធ្វើជាកម្មករ ប្រមូលសម្រាម ឲ្យអាជីវករក្នុង ផ្សារច្បារអំពៅ ដើម្បីបានលុយ ទិញបាយហូប តែរូបគេពុំបាន ធ្វើជាកម្មករ អាជីបនោះទេ គឺបាន ដើរធ្វើសកម្មភាពលួច បន្ថែមទៀត។

កាលអំឡុង ខែមេសា ឆ្នាំ២០១៩ រូបគេលួច បានម៉ូតូ បានសម្រេចចំនួន ០៣ដង ៖ លើកទី១ លួចបានម៉ូតូ ០១គ្រឿង ម៉ាក វីវ៉ា ពណ៌ខ្មៅ ដោយប្រើ កន្ត្រៃឆ្កឹះ ដើម្បីកាច់សោរ ក ដែលម្ចាស់គេ ចតទុកមុខផ្ទះជួល នៅ ភូមិកំពង់សំណាញ់ ឃុំកំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយបានយកទៅលក់ នៅម្តុំច្រាំងបាក់(ច្បារអំពៅ) បានប្រាក់ ៥០ដុល្លា អាមេរិក ,លើកទី២ លួចបានម៉ូតូ ០១គ្រឿងម៉ាក ស្មាស់វី ពណ៌ខៀវ នៅម្តុំ ផ្សារកាច់ជ្រុង អតីតខាងក្រោយ រោងចក្រ ឆេកូ ក្រុងតាខ្មៅ ខេត្តកណ្តាល (អតីតរោងចក្រផលិតកៅស៊ូកង់រថយន្ត) យកទៅលក់នៅ កន្លែងដដែល បានប្រាក់ ៣៦​ម៉ឺ​ន​រៀល ,លើកទី៣ លួចបានម៉ូតូ ០១គ្រឿង ម៉ាក គុបជ្រុង ពណ៌ទឹកប្រាក់ នៅម្តុំទួលក្រសាំង ខេត្តកណ្តាល យកទៅលក់នៅកន្លែងដដែល បានប្រាក់ ៥០ដុល្លា អាមេរិក។

រីឯប្រាក់ដែល បានពីការលួចម៉ូតូ រូបគេផ្ញើទៅឲ្យម្តាយ នៅស្រុកខ្លះ ហើយទុកលេងល្បែង ហ្គេមបាញ់ត្រី និងទិញគ្រឿងញៀនជក់។ លុះរហូតដល់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង០៩:០០នាទី  រូបគេបានទៅ លេងហ្គេមបាញ់ត្រី នៅម្តុំច្រាំងបាក់ (ច្បារអំពៅ) ក៏បានជួបបក្ខពួក ឈ្មោះ ញ៉ា ហើយបានប្រើឲ្យខ្លួន ទៅលួចកង់នៅ ផ្ទះមួយកន្លែង និងយកទៅលក់ នៅម្តុំវត្តកំសាន្ត (ច្បារអំពៅ)បា​​នប្រាក់ ០២ម៉ឺនរៀល យកទៅលេងហ្គេម បាញ់ត្រីចាញ់អស់។ ទើបដល់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង០៦:៤៩នាទី រូបគេត្រូវបាន សមត្ថកិច្ចអាវុធហត្ថ ចុះទៅឃាត់ខ្លួនតែម្តង។

រូបគេសារភាព ឲ្យដឹងបន្ថែមទៀតថា រយៈពេលប្រហែល ០៤ឆ្នាំកន្លងមក រូបគេធ្លាប់ ជាប់ពន្ធនាគារ ០៣លើកៈ លើកទី១ ជាប់ពន្ធនាគារ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រយៈពេល ពីរឆ្នាំកន្លះ ករណី​ចែកចាយ គ្រឿងញៀន (កម្លាំងអាវុធហត្ថ ឃាត់ខ្លួន) ,លើកទី២ ជាប់ពន្ធនាគារ រយៈពេល ០៨ខែ ករណីលួចគាស់ផ្ទះ យកសម្ភារៈ មានតម្លៃ (កម្លាំងនគរបាល ឃាត់ខ្លួន) ,លើកទី៣ ជាប់ ពន្ធនាគារ​រយៈ​ពេល ០៨ខែ ទៀតករណីលួចគាស់ ផ្ទះយកសម្ភារៈ មានតម្លៃ (កម្លាំងនគរបាលឃាត់ខ្លួន)៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com