ឧត្ដរមានជ័យ៖ ស្ត្រីម្នាក់ត្រូវបានប្តីញៀនថ្នាំ យកកាំបិតផ្គាក់វែងកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃ កាលពីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅភូមិស្រែក្រសាំង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
មន្រ្តីអាវុធស្រុកត្រពាំងប្រាសាទ បានឲ្យដឹងថា ឃាតកម្មខាងលើនេះ បង្កឡើងដោយជនសង្ស័យជា ប្តីមានឈ្មោះ អង រ័ត្ន អាយុ២៧ឆ្នាំ មានទីលំនៅភូមិដំណាក់ថ្មី ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ស្ត្រីរងគ្រោះមានឈ្មោះ ម៉ាប់ ស្រីមុំ អាយុ២៥ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នា មានកូនប្រុសម្នាក់ អាយុ០៤ឆ្នាំ។
ជនដៃដល់ បានប្រើកាំបិតផ្គាក់ដង ឈើកាប់ទៅលើជនរងគ្រោះ ដែលត្រូវជាប្រពន្ធ របស់ខ្លួនត្រូវចំនួន ០៤ កន្លែង (ត្រូវចំត្រចៀកខាងស្តាំ ០១កន្លែង ស្មាខាងស្តាំ ០១កន្លែង ក្រោយកញ្ចឹងក ០១កន្លែង និងដើមដោះទាំងសងខាង ០១កន្លែង) បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ក្រោយធ្វើសកម្មភាព ជនសង្ស័យត្រូវបានប្រជាពលរដ្ឋក្នុងភូមិព័ទ្ធចាប់ប្រគល់ទៅឱ្យកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ភ្លាមៗតែម្តង។
អាវុធហត្ថស្រុកបាន បញ្ជាក់បន្ថែមថា ចំពោះមូលហេតុដែលនាំឱ្យ កើតមានការប្រព្រឹត្ត អំពើឃាតកម្ម លើជនរងគ្រោះ ដែលត្រូវជាប្រពន្ធ របស់ខ្លួនតាមការសួរនាំ ពីកម្លាំងអាវុធហត្ថ ស្រុក សង្ស័យ បែកថ្នាំ ដោយជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនបាន ជក់គ្រឿងញៀន កន្លងមក ០២ថ្ងៃមកហើយ ព្រោះនៅមុន ពេលកើតហេតុ ជនរងគ្រោះ និង ជនសង្ស័យជា ប្តីប្រពន្ធពុំមាន ការឈ្លោះ ប្រកែកគ្នា អ្វីទាំងអស់ ហើយជនសង្ស័យ ក៏ពុំធ្លាប់មានប្រវត្តិ ជម្ងឺសរសៃប្រសាទនោះដែរ។
ជនសង្ស័យ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕