ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាដឹកនាំដោយ សម្តេចពញាចក្រី ហេង សំរិន អញ្ជើញដល់សាធារណរដ្ឋសង្គមនិយមវៀតណាម ដោយសុវត្ថិភាព….

(ភ្នំពេញ)៖ នៅវេលាម៉ោង ១០:៣០នាទី ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា និង លោកជំទាវ បានអញ្ជើញដល់ សាធារណរដ្ឋសង្គមនិយមវៀតណាម ដោយសុវត្ថិភាព នៅក្នុងដំណើរបំពេញទស្សនៈកិច្ចជាផ្លូវការនិងមិត្តភាព នៅក្នុងប្រទេសវៀតណាម រយៈពេលបីថ្ងៃ ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ លោកស្រី ង្វៀន ធីគីមងិន (NGUYEN THI KIM NGAN) ប្រធានរដ្ឋសភាវៀតណាម។

រដ្ឋសភាសាធារណរដ្ឋ សង្គមនិយមវៀតណាម បានទទួលស្វាគមន៍ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា យ៉ាងកក់ក្តៅ នៅ អាកាសយានដ្ឋានអន្តរជាតិ NOI BAI នា ទីក្រុងហាណូ​យ នាឱកាស នោះមាន លោក ង្វៀន វ៉ានហ្សូវ (NGUYEN VAN GIAU) ប្រធានគណៈកម្មាធិការ កិច្ចការបរទេស នៃរដ្ឋសភា សាធារណរដ្ឋសង្គម និយមវៀតណាម លោក ង្វៀន ម៉ាញ់ហុង (NGUYEN MANH HUNG) អនុប្រធាន ខុទ្ទកាល័យ រដ្ឋសភាវៀតណាម មន្រ្តីជាន់ខ្ពស់ រដ្ឋសភាវៀតណាម ជាច្រើនរូបទៀត រួមទាំងលោក ប្រាក់ ងួនហុង ឯកអគ្គរាជទូត នៃព្រះរាជាណា ចក្រកម្ពុជា ប្រចាំនៅ សាធារណរដ្ឋសង្គម និយមវៀតណាម និងមន្រ្តីស្ថានទូតកម្ពុជា ជាច្រើនផងដែរ។

តាមគ្រោង បន្ទាប់ពីអញ្ជើញដល់ ប្រទេសវៀតណាម នៅរសៀលថ្ងៃទី២៨ ឧសភា នេះ សម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូ នឹងជួបសវនាការ និងពិភាក្សាការងារ ទ្វេភាគីជាមួយ លោកស្រី ង្វៀន ធីគីមងិន ប្រធានរដ្ឋសភា វៀតណាម នៅវិមានរដ្ឋសភា វៀតណាម ដើម្បីពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ ប្រទេសទំាងពីរ ពិសេសកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌរដ្ឋសភា និងរដ្ឋសភា ឲ្យបា​ន​គ្រប់ជ្រុងជ្រោយ បន្ថែមទៀត៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com